ដោយសារមានទឹកចិត្តស្រឡាញ់សិល្បៈ លោកជំទាវរីយ៉ា ត្រាណេ បានចំណាយពេលមួយចំនួនធំ អុកឡុកសិល្បៈដោយសារ ដក់ចិត្តពេក។ បើទោះស្ថិតនៅក្នុង កម្រិតជីវភាពប្រសើរម្តេចម្តាក៍ លោកជំទាវរីយ៉ានៅតែតស៊ូសម្តែង។
លោកជំទាវ ទើបតែថតបញ្ចប់រឿង«ស្នេហាឆ្លងជាតិវគ្គ២» អោយផេកគ្រួសារ តារាកម្ពុជា។ លោកជំទាវញឹកញយឃើញនដើរថត សម្តែងតាមបណ្តា ខារ៉ាអូខេ និងភាពយន្តមួយចំនួន។ លោកជំទាវ រមែងគេសរសើរពីសណ្តានចិត្តដែលចេះជួយ អ្នកអត់ទន់ទាប មិនថាក្រៅ និងក្នុងសិល្បៈ។ ថ្មីៗនេះលោកជំទាវទើប ជួយសាងសង់ផ្ទះអោយ តារាភេទទី៣ កញ្ញា៨០ គីឡូ។ចិត្តបាន ចិត្តបុណ្យបែបនេះហើយទើបលោកជំទាវរកសុីថ្កុំថ្កើង ធ្វើល្អព្រះជួយ។
លោកជំទាវធ្លាប់ និយាយថា ជានិស្ស័យស្រឡាញ់សិល្បៈ ទើបចេះតែតស៊ូដើរ ថតក្រោមកម្តៅថ្ងៃ ដែលថានិស្ស័យ។ យ៉ាងណានេះជាការសេសសល់ពេលខ្លះដើរថត បើអោយទាំងស្រុងពេកក៍មិនបានឡើយ ។ លោកជំទាវក៍មានកិច្ចការផ្ទាល់ខ្លួន ខ្លះត្រូវបំពេញ មិនអាចបំបុកលើសិល្បៈទាំងអស់បានដែរ។ នេះគ្រាន់តែជាការកម្សាន្តនិងជួយលើក មុខមាត់វិស័យសិល្បៈខ្មែរយើងមួយចំនែកខ្លះ។