ភ្នំពេញ÷ភាគីទាំងពីរវាងកង់បីឥណ្ឌាជាមួយនឹងម៉ូតូធំបានឈ្លោះប្រកែកជជែកគ្នាតឹងសសៃក រាងៗខ្លួនទើបក្លាយទៅជាហិង្សាបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ ព្រោះតែរឿងជិះកង់បីនឹងម៉ូតូបាចទឹកប្រឡាក់គ្នានៅតាមដងផ្លូវបន្តិចបន្តួចសោះ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹងនឹង១០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ២០០៤ ត្រង់ចំណុចនឹងការ៉ាស់សាំងសួរគីមិច ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញ បុរសម្នាក់ជិះម៉ូតូម៉ាក XR ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1CR-2677 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច ក្រោយមេឃកំពុងភ្លៀងហើយមានទឹកដក់តាមដងផ្លូវ ខណៈពេលនោះបុរសជានាក់ជិះមូតូ XR ក៍បានមួលហ្គាបន្ថែមល្បឿន ទើបបណ្ដាលឲ្យមានទឹកបាចទៅលើបុរសដែលជាអ្នកបើកកង់បីឥណ្ឌាពណ៌លឿនមួយគ្រឿងពាក់ស្លាកលេខកែប1B-1193 បើកធ្វើដំណើរស្របទិសដៅគ្នាជាមួយនឹងប្ដីប្រពន្ធ ទើបមានការប៉ះពាល់ប្រឡាក់បន្តិចបន្តួចហើយក៏បានឈ្លោះប្រកែកគ្នាតឹងសរសៃកកើតជាហិង្សាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនិងសមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ទាំងយប់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ជួយធ្វើការសម្របសម្រួលដល់ភាគីទាំងពីរដើម្បីកុំឱ្យឈ្លោះប្រកែកគ្នាបន្តទៅទៀត តែបែរជាពួកគេទាំងពីរមិនព្រមស្ដាប់តាមសមត្ថកិច្ចទាល់តែសោះ ព្រោះតែដណ្ដើមយកត្រូវតែរាងៗខ្លួនមិនព្រមចប់ ទើបសមត្ថកិច្ចសម្រេចចិត្តយកកង់បីឥណ្ឌានិងម៉ូតូXRទាំងពីគ្រឿងនេះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់អូរបែកក្អមរងចាំឲ្យភាគីទាំងពីរដោះស្រាយគ្នានៅពេលក្រោយ។