(បន្ទាយមាមជ័យ)÷ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ អញ្ចេីញចុះត្រួតពិនិត្យក្រុមជាងរបស់កងពល កំពុងកសាង ជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងទីតាំងអង្គភាព។
លោកមេបញ្ជាការរង នាយសេនាធិការ កងពលបានបញ្ជាក់ថា ទោះបីកងកម្លាំងមួយចំនួនកំពុងបំពេញប្រតិបត្តិការ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ ការពារតំបន់បិទខ្ទប់ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែន កម្លាំងមួយចំនួនគឺត្រៀមអន្តរាគមន៍ក្នុងទីតាំង សម្រាប់ប្តូរវេន និងត្រៀមដោះស្រាយជាយថាហេតុ ជួយសង្រ្គោះ គ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗតាមសំណូមពរអាជ្ញាមូលដ្ឋាន។
ក្នុងនោះចំពោះកម្លាំងត្រៀមក្នុងទីតាំង បានត្រៀម ២៤លើ២៤ម៉ោង និងបានអនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃ តាមផែនការដែលបានកំណត់៕