កញ្ញាអ៊ុក ដារ៉េត ជាតារាភេទទី៣ ដែលពុះពារជាមួយការងារ ទាំងក្នុងក្រៅសិល្បៈ។ កញ្ញាមានទឹកចិត្តជាមួយសិល្បៈណាស់ដោយ រមែងនឹករកគន្លឹះថ្មីៗដើម្បី អោយប្លែកមានទីផ្សារឡើងវិញ។យ៉ាងណាមិញ អំឡុងពេលកំពុង មានបញ្ហាកូវីដ ហក់ឡើង អ៊ុក ដារ៉េត បានសម្ងំសម្រេចគោលដៅ បានច្រើនលើវិស័យសិល្បៈ។
ស្នាដៃដែល អ៊ុក ដារ៉េតសន្សំបានពេលនេះហើយ ធ្វើអោយគេចាប់អារម្មណ៍កញ្ញា ទើបតែក្លាយជាអ្នកដឹកនាំរឿង ដោយរឿងដែលរំលេចបានមានឈ្មោះថា«អន្ទាក់ស្នេហ៍មរណៈ»៕ ស្នាដៃរឿងនេះនិយាយ ពីការការពារជនភេទទី៣។ ក្រៅពីនេះ អ៊ុក ដារ៉េតស្រាប់តែបាន កញ្ញា សម្ងំបានថតចម្រៀងផ្ទាល់ខ្លួនថតបាន២បទMV បទ«លោកអធិការ»
និងបទ «ពាក្យមិនពិត »ចង្វាក់រាំវង់៕ មានន័យថា មួយប្រាវចុងក្រោយនេះ ដារ៉េតធ្វើអោយខ្លួនឯងប្រែប្រួល ស្មានមិនដល់តែម្តង។
អ៊ុក ដារ៉ត បានអោយដឹងថា ការខិតខំប្រឹងប្រែងនេះ ជាការព្យាយាមអភិវឌ្ឍន៍ខ្លួនឯង អោយបានប្រសើរឡើង។ ម្យ៉ាងចង់បានបទពិសោធន៍ថ្មីៗ យកមកទុកបើទោះជា មានពេលខ្លះលំបាកហត់នឿយ អស់លុយកាក់ក៍យើង ត្រូវតែពុះពារអោយបាន។ លើសពីនេះ មិនចង់អោយគេពេបជ្រាយ អ្នកភេទទី៣ ធ្វើអ្វីមិនកើត ។ ធាតុពិតយើង ក៍មានឆន្ទៈជួយលើក មុខមាត់សង្គមដែរ។ ដារ៉េតបន្តថា រឿងដែលថតនោះ នឹងបង្ហោះលើផេកផ្ទាល់ខ្លួន និងបញ្ចាំងលើឆានែលម៉ែរ៉េត ម៉ែរិតឆាប់ៗនេះ។