ភ្នំពេញ៖ លោក ខឹម ប៊ុនឈឿន បានថ្លែងអំណរគុណដល់លោកអគ្គនាយក លោកនាយក និងសហការី របស់ក្រុមហ៊ុនសន្តិសុខ WPS & LFSS ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់ជាការជួយបន្ថូបន្ថយដល់ការចំណាយការព្យាបាលជំងឺភរិយារបស់លោក ដោយលោកបានចាត់ទុកថានេះជាទឹកចិត្តដ៏ល្អក្នុងការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសាររបស់លោក ។
ខឹម ប៊ុនឈឿន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនផ្ទាល់ដែលមានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទ ខឹម ប៊ុនឈឿន M007 សូមគោរពថ្លែងអំណរគុណ លោកអគ្គនាយក លោកនាយក និងសហការី របស់ក្រុមហ៊ុនសន្តិសុខ WPS & LFSS ដែលបានឧបត្ថមថវិកាចំនួន100$ ដើម្បីជួយកាត់បន្ថយក្នុងការព្យាបាលជំងឺភរិយារបស់ខ្ញុំបាទដែលកំពុងសំរាក់ព្យាបាល និងតែងតែផ្ដល់កំលាំងចិត្តអោយខ្ញុំបាទ ជារហូតមក សូមអោយលោកអគ្គនាយក លោកនាយក និងសហការី របស់ក្រុមហ៊ុនសន្តិសុខ WPS & LFSS មានសុខភាពល្អ រកស៊ីទទួលទានមានបានដាក់ចុះដុះឡេីង កុំបីមានជំងឺឈឺស្កាត់ មានជោគមានជ័យគ្រប់ឧបសក្គ័»។
សូមជម្រាបថា អគ្គនាយកក្រុមហ៊ុនសន្តិសុខ WPS & LFSS មិនមែនតែពេលនេះទេដែលបានធ្វើនូវទង្វើប្រកបដោយចិត្តធម៌ដែលគួរឲ្យកើតសរសើរ កន្លងមកអគ្គនាយកក្រុមហ៊ុនសរូបនេះតែងតែជួយទុក្ខធុរៈ និងផ្តល់នូវជំនួយសប្បុរសធម៌មួយចំនួនដល់អ្នកកម្សត់ទុរគត់ និងចាស់ជរាគ្មានទីពឹងជាដើម ៕