បន្ទាយមានជ័យ ៖ មន្រ្តីជំនាញក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យ រកឃើញស្ថានីយ៍/ដេប៉ូ ១០ទីតាំង ដែលលក់ប្រេងមិនគ្រប់លីត្រជូនអតិថិជន ។
មន្រ្តីជំនាញក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យបានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍/ដេប៉ូប្រេងឥន្ធនៈនៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន ២៩ ស្ថានីយ៍/ដេប៉ូ កាលពីថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ ។
នាថ្ងៃនេះ មន្រ្តីជំនាញក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យបានឃើញ ១០ ស្ថានីយ៍/ដេប៉ូ ក្នុងចំណោម ២៩ ស្ថានីយ៍/ដេប៉ូ មិនមានភាពអនុលោម ដែលផ្ទុយនឹងច្បាប់ និងបានធ្វើការពិន័យអន្តរការណ៍ទៅដល់ម្ចាស់ស្ថានីយ៍/ដេប៉ូផងដែរ ៕