ភ្នំពេញ៖តារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ បច្ចុប្ប ន្នត្រូវបានគេកត់សម្គាល់ថាទោះបីនាងមានស្វាមីនិ ងទទួលបានចំណងដៃអាពាហ៍ពាហ៍កូនស្រីម្នាក់ហើយពិតមែនតែតារារូបនេះនៅតែទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ។
ជាការពិតអ្វីដែលធ្វើឲ្យមហាជននិងអ្នកគាំទ្រនូវតែដាក់ការចាប់អារម្មណ៍លើ គង់ ច័ន្ទស្រីមុំ នោះគឺដោ យសារនាងជាតារាស្រីម្នាក់ដែលចូលចិត្តបញ្ចេញនូវភាពហាយសូរតាមរយ:ការប្រើប្រាស់សម្ភារ:និយមល្បីៗរួមទាំងការសម្ញែងសម្រស់សិចស៊ីផងដែ រ។
ដោយផ្នែកតាមរូបភាពជាច្រើនដែលត្រូវបាន គង់ ច័ន្ទស្រីមុំទម្លាយនាពេលនេះបានធ្វើឲ្យគេយល់កា ន់តែច្បាស់ថានាងជាមនុស្សដែលចិត្តធ្វើអ្វីដែលតា មបំណងដើម្បីបំពេញសេចក្តីសុខដល់ខ្លួនឯង។ប ង្ហោះភ្ជាប់រូបភាពសិចស៊ីក្នុងឈុតប៊ីគីនីនៅកន្លែងហែលទឹកអ្នកនាង គង់ ច័ន្ទស្រីមុំ បានលើកឡើងថាព្រោះរវល់តែខ្លាចអ្នកដទៃគិតខុសទើបយើងចេះ តែធ្វើតម្រូវមាត់តម្រូវចិត្តអ្នកដទៃហើយខុសពីអ្វីដែលខ្លួនចង់ធ្វើ។
អ្នកនាង គង់ ច័ន្ទស្រីមុំ បន្តថាយល់ព្រមនឹងសំណើរបស់អ្នកដទៃច្រើនជ្រុលរហូតដល់ពេលខ្លះត្រូវបង្ខំ ចិត្តធ្វើខុសនឹងអ្វីដែលខ្លួនគិត។ផ្ញើសេចក្ដីសុខផ្ទា ល់ខ្លួននឹងភ្នែកអ្នកដទៃផងនឹងមាត់អ្នកដទៃផងហើ យចុងក្រោយរកសុខដាក់ខ្លួនមិនបាន។ហេតុអ្វីទៅ ?។
នាងបន្ថែមទៀតថាជីវិតខ្លួនឯងប្រឹងប្រែងខ្លួនឯង ទទួលខុសត្រូវលើជោគវាសនាខ្លួនឯងតែបែរជាប ណ្ដោយឱ្យអ្នកនេះឬអ្នកនោះជាអ្នកកំណត់រឿងដែ លយើងត្រូវធ្វើទៅវិញ។ទោះបីយ៉ាងណាស្រីមុំនៅ តែទទួលបានការសរសើរថានាងមិនត្រឹមេក្សាបានសម្រស់ស្អាតនោះទេថែមទាំងជាបុគ្គលម្នាក់ដែលជោគជ័យលើមុខនិងរឿងរឿវជីវិតស្នេហាក្នុងគ្រួ សារទៀតផង៕