ភ្នំពេញ៖ កម្មវិធី Miss Cambodia 2021 នឹងលេចរូបរាងថ្មីសន្លាងជាផ្លូវការម្ដងទៀត នៅក្នុងខែ សីហា នេះបន្ទាប់ពីធ្វើឡើងនៅឆ្នាំ២០១៦ និង២០១៧ នឹងអខាននៅ៣ឆ្នាំកន្លងមកនេះ ដែលជាដំណឹងល្អសម្រាប់បេក្ខនារីគ្រប់ដែលស្រលាញ់វិស័យដើរម៉ូដ ។
បើតាមលោកអ្នកគ្រប់គ្រងកម្មវិធី Miss Cambodia និង Miss Universe លោក ម៉ែន និមលរ័ត្ន លើកឡើងថា «បងបានរៀបចំ Miss Cambodia ២០១៦ និង២០១៧ តែរវល់មកងាករៀបចំម្មវិធី Miss Universe ខ្លាំងពេកក៏ផ្អាកសិន តែនៅឆ្នាំនេះកម្មវិធី កញ្ញាឯក កម្ពុជា២០២១ និងលេចរូបរាងថ្មីម្ដងទៀតនៅក្នុងខែនេះតែម្ដង» ។
ចំពោះកម្មវិធីប្រកួត Miss Cambodia 2021 ឆ្នាំនេះជម្រុះយកបេក្ខនារីចុងក្រោយត្រឹមតែ២០រូប នឹង ម្ចាស់ជ័យលាភីយកត្រឹមតែ Top3 ប៉ុណ្ណោះសម្រាប់ជ័យលាភីលេខ១ នឹងត្រូវចូលរួមប្រកួត Miss International នៅប្រទេសជប៉ុន លេខ២ចូលរួមប្រកួត Miss Earth នៅប្រទេសហ្វីលីពីន រីឯលេខ៣ ទៅប្រកួត Miss Tourism នៅប្រទេសម៉ាឡេស៊ី ៕