ភ្នំពេញ:បន្ទាប់ពីចូលសង្គ្រោះនៅមន្ទីពេទ្យតារាកំ ប្លែងលោក អៀន ចេនឡា បានបញ្ជាក់ថាពេល នេះសុខភាពរបស់លោកបានធូស្រាលនិងប្រសើរខ្លះហើយក្រោយបូមចេញពីសួត។
តារាប្រុសលោក អៀង ចេនឡា កាលពីម្សិលមិញបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងព្រួយបារ ម្ភគ្រប់គ្នាខណ:ឃើញលោកបង្ហោះរូបភាពពីរសន្លឹ កស្ថិតនៅមន្ទីពេទ្យដោយមានស្នាមស្នាមមុខកាំបិ តនិង ទឹក ជិត កន្លះ ដប ដែល លោក បញ្ជាក់ថាជាទឹក ដែលគ្រូពេទ្យបានបូមចេញពីសួតរបស់លោក។
នៅលើគណនីហ្វេសប៊ុករបស់លោក អៀ ង ចេន ឡា នៅរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២១ដដែ លក៏បានឲ្យដឹងដែរថាសូមអគុណបងប្អូនមិត្ដភក្ដិដែលបានជូនពរនិង បារម្ភ ពី សុខភាព របស់ លោក។លោកថាពេល នេះ ខ្ញុំ បាន ធូរ បន្តិតហើយស្គាល់ជាតិហើយលោកអើយបូម ទឹក ចេញ ពី សួត។
ជាមួយនេះដែរគេក៏ឃើញអ្នក គាំទ្រនឹងមិត្តសិល្បៈ បានបង្ហាញក្ដីបារម្ភនិងបានជូនពរលោកឲ្យឆាប់ជា សះសះស្បពីជំងឺផងដែរ។លោក អៀង ចេនឡា នៅព្រឹកថ្ងៃទី១៩ខែសីហានេះមិនអាចទាក់ទងដើ ម្បីសួរនាំពីសុខភាពរបស់លោកបន្ថែមបាននៅឡើ យទេ៕