អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឆងនៅព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០២១នេះអ្នកជិះបញ្ច្រាស់នៅរង្វង់មូលវិមានឯករាជ្យនៅតែល្មើសបើទោះបីកម្លាំងសមត្ថកិច្ចបានដាក់គោលដៅយាមកាមចាំចាប់នៅទីនោះជាស្រេចនៅតែបំពាន។
ជាក់ស្តែងនៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២១ ចាប់ពីម៉ោង០៩:០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ជាលទ្ធផលបានធ្វើការឃាត់រថយន្ត១គ្រឿងនិងកង់ចំនួន៣គ្រឿង។
បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕