ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តហ្វតរ៉េនជ័មួយគ្រឿងជ្រុលទៅបុកគូទរថយន្តព្រួសមួយគ្រឿង រុញទៅបុកនឹងរថយនកតហាយលេនឌ័រមួយគ្រឿងទៀត ជាបន្តបន្ទាប់គ្នាបណ្ដាលឲ្យរងការខូចខាត។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង០៧ និង ៥០ នាទីយប់ថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ ២២៣ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើក រថយន្តហ្វតរ៉េនជ័មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BA-2191ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើជ្រុលទៅបុកគូទរថយន្តព្រូសមួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BF-3241បើកបរដោយនារីរូបស្រស់ម្នាក់ស្របគ្នារុញទៅបុកនឹងរថយន្តហាយលេនឌ័រ មួយគ្រឿងទៀតពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AR-6931បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បន្ទាប់ មកគេឃើញខាងភាគីរថយន្តហាយលេនឌ័របើកចេញប្រញាប់ប្រញាយ៉ាងលឿនចេញពីកន្លែងកើតហេតុដោយមិនដឹងថាខាងភាគីបង្កសងសំណងប៉ុន្មានទេ។
នៅតែរថយន្តបង្កនិងរថយន្តព្រូសសមត្ថកិច្ចបានឲ្យធ្វើការសម្របសម្រួលគ្នាបន្តទៀត អស់រយៈពេលជិតមួយម៉ោងទើបត្រូវគ្នា ដោយខាងភាគីបង្កបានចេញសំណងទៅឲ្យភាគីរថយន្តព្រីសចំនួន២០០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕