ទស្សនៈរបស់ប្រជាជនបានផ្លាស់ប្តូរនៅទីក្រុងកាប៊ុលបន្ទាប់ពីក្រុមតាលីបង់បានគ្រប់គ្រងប្រទេសទាំងមូល។ដោយអ្នកខ្លះហាក់ដូចជាខ្លាចចលនាដែលដណ្តើមការគ្រប់គ្រងលើការដឹកនាំប្រទេស ជាពិសេសធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចក្រីក្ររបស់អាហ្វហ្គានីស្ថាន និងខ្វះមន្ទីរពេទ្យ និងថ្នាំពេទ្យ។ ប្រជាជនជាច្រើនបានសម្តែងបំណងចង់ចាកចេញពីអាហ្វហ្គានីស្ថានព្រោះពួកគេ ខ្លាចប្រតិកម្មរបស់ពួកសកម្មប្រយុទ្ធតាលីបង់ ដោយសារប្រទេសនេះលែងមានសុវត្ថិភាពហើយ។
ពួកគេបានជម្រុញឱ្យមានវិធីដែលអាចធ្វើបានដើម្បីរត់គេចខ្លួននៅក្រៅប្រទេស ជាពិសេសគ្រួសារដែលមានក្មេងស្រីព្រោះមនុស្សជាច្រើនប្រឈមមុខនឹងការអត់សុវត្តិ ដើម្បីបន្តជីវិតរបស់ពួកគេនៅអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន A24។
លោក Tagwaryousfi – ពលរដ្ឋម្នាក់នៅអាហ្វហ្គានីស្ថានបាននិយាយថា “លោកគ្រាន់តែសូមឱ្យមានភាពងាយស្រួលសម្រាប់ពួគគែក្នុងការចាកចេញពីអាហ្វហ្គានីស្ថាន ពួកគាត់មានកូនៗ ដែលពួកគេភាគច្រើនជាក្មេងស្រី តើពួកគេនឹងរស់នៅទីនេះយ៉ាងដូចម្តេច ពួកមិនមានអ្វីហូបទេ សមាជិកគ្រួសាររបស់ពួកគាត់ឈឺ ហើយពេកនេះគ្មានមន្ទីរពេទ្យសម្រាប់អ្នកជំងឺទេ” ។
ដោយឡែកលោក Syed Abdul Rahim ពលរដ្ឋម្នាក់ទៀតបានបញ្ជាក់ថា)៖ លោកគិតថាតាលីបង់ឥឡូវនេះល្អបើប្រៀបធៀបទៅនឹងរដ្ឋាភិបាលមុន។តាលីបង់ត្រូវបានធ្វើទំនើបកម្មជាងមុនអ្វីៗគឺធម្មតាឥឡូវនេះនៅកាប៊ុលសម្រាប់ខ្ញុំនៅទីនេះគ្មានការរឹតត្បិតទេ៕