ភ្នំពេញ៖ ជនសង្ស័យ ០៣នាក់ក្នុងចំណោមបក្សពួក៤នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូវ៉ាត់ចង្កេះបមានប្រាក់ ទូរស័ព្ទ និងឯកសារ))កាលពីវេលាម៉ោង១១ និង០០នាទី ព្រឹកថ្ងៃទី១៧សីហា២០២១ នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យចំនួន០៣នាក់ ៖១-ឈ្មោះ ហេង សុខលី (តឿ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគៅកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) , ២-ឈ្មោះ យ៉េង ឌីណា(ឌីណា) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) , ៣ ឈ្មោះ សុខ ដា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០៧ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) ។និងទី៤គេចខ្លួន សមត្ថកិច្ចស្គាល់សាវតាហើយ ។
ជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់យកាបូបស្ពាយពី ជនរងគ្រោះ ឈ្មោះ យ៉ា ធារី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលកើដូរ ស្នាក់នៅផ្ទះលេខ១៣៥៨ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
សម្ភារៈបាត់បង លុយដុល្លា២១០ដុល្លា , លុយខ្មែរ៦០០.០០០រៀល , ទូរសព្ទ័ដៃ០១គ្រឿងម៉ាកVIVO និងសម្ភារៈមួយចំនួន ។ សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១-ម៉ានិច ពណ៌សលយក្រហម ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1LS-0206 , ២- ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HZ-4788 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។