ភ្នំពេញ៖តារាស្រីហង្សមាស ពេជ្រ សោភា ត្រូវគេស ង្កេតឃើញថាមួយរយ:នេះកំពុងមានរឿងរ៉ាវខ្លះៗបានកើតឡើងលើរូបនាងបន្តបន្ទាប់ទើបធ្វើឲ្យតារាស្រីរូបនេះបញ្ចេញអារម្មណ៍ហាក់មិនសប្បាយចិត្តរាល់សកម្មភាពឬទង្វើរជុំវិញខ្លួនមួយចំនួន។
ដោយសារតែហេតុផលបែបនេះហើយទើបកាលពីថ្មីៗនេះអ្នកនាង ពេជ្រ សោភា បានទម្លាយសារចេញពីក្នុងចិត្តដ៏ខ្លីមួយហាក់សំដៅទៅលើបុគ្គលដែលព្យាយាមតាមរំខាន់ចំណែកជីវិតផ្ទាល់ខ្លួនរប ស់នាង។ប៉ុន្តខ្លឹមសារនោះនាងមិនបានបញ្ជាក់ថាជានណាឡើយ។
ផ្អែកតាមរយ:សំណេរខ្លីតែបង្កប់ន័យចាកដោតរប ស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានរៀបរាប់ដូច្នេះថា«ខ្ញុំមិនយល់បើមិនចូលចិត្តខ្ញុំចាំមើលខ្ញុំធ្វើអី ធុញទេ?ហត់ទេ?ខ្ញុំមិនចង់អោយអ្នកមកពិបាក ចិត្តដោយសារខ្ញុំ»។
ចំពោះការបញ្ចេញសំណេររបស់តារាចម្រៀងស្រីអ្ន កនាង ពេជ្រ សោភា ពេលនេះបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍គ្រប់គ្នាប៉ុន្តែគេមិនដឹងថានា ងនិយាយនេះចង់សំដៅលើបុគ្គលរូបណាទេ?។ខ ណ:មានការសួរនាំនិងលើកទឹកចិត្តពីអ្នកគាំទ្រផងដែរ៕