ភ្នំពេញ÷ស្ត្រីកម្មការិនីរោងចក្រម្នាក់ក្រោយទំនាស់ប្រកែកគ្នាជាមួយនឹងប្ដីទើបនាងគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលទាំងព្រឹកទៅដល់ប្រជាពលរដ្ឋ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល។បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦នឹង១៥នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ត្រង់ចំណុចនឹងបរិវេណសួនកាណាឌីយ៉ា នៅក្នុងបន្ទប់ជួលលេខ០៦ អាគារលេខ១៦ ក្នុងសង្កាត់ចោមចៅទី០១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ។
សពស្ត្រីខាងលើឈ្មោះ អុញ សុខលៀង អាយុ២៥ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានស្រុកកំណើតរស់នៅភូមិព្រះស្រែ ឃុំបឹងព្រះ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ។
មានប្ដី ឈ្មោះ សេង សុ ភាព អាយុ២៥ បច្ចុប្បុន្ន រស់នៅភូមិ ឃុំ ខេត្តកើតហេតុខាងលើជាមួយគ្នា ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានឮសូរសំឡេងប្ដីប្រពន្ធមួយគូនេះមានការឈ្លោះប្រកែកគ្នាអស់រយៈពេលជាច្រើនម៉ោង មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ ក្រោយមកពួកគេទាំងពីរនាក់ក៍បានទៅដេកបន្ទប់ផ្សេងៗពីគ្នា រីឯជនរងគ្រោះក៏បានដេកបន្ទប់ជួលរបស់ខ្លួនដូចសព្វមួយដង ខណៈពេល មកដល់ព្រឹកឡើងក៏មានមិត្តភក្កិរបស់នាងដែលជាអ្នកធ្វើការរោងចក្រជាមួយគ្នានោះមិនឃើញរូបនាងដើរចេញមកក្រៅ ហើយឃើញទ្វារបន្ទប់បិទជិតតែគ្មានចាក់គន្លឹះនៅពីខាងក្នុងនោះទេ រួចក៏បានស្រែកហៅម្ដងហើយម្ដងទៀតមិនឮសូរសម្លេងឆ្លើយទើបមិត្តភក្កិដែលធ្វើការរោងចក្រជាមួយគ្នានោះ ក៏បានសម្រេចចិត្តវាចូលទៅរកមើលខាងក្នុងស្រាប់តែប្រទះឃើញជនរងគ្រោះចងកជាប់និងឡៅតឿសម្លា ប់ ខ្លួនបាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល។
ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលនៅកន្លែងសាកសពដែលបានចងកសម្លាប់ខ្លួននោះរួចរាល់ក៏បានយកខ្សែមកចងហ៊ុព័ទ្ធនៅជុំវិញបន្ទប់ជួលហើយក៏បានទាក់ទងទៅលោកគ្រូពេទ្យឲ្យចុះមកយកសំណាកទៅពិនិត្យជាមុនសិនដើម្បីរកនៅជំងឺ កូវីត ១៩ រួចរាល់ឃើញថាជនរងគ្រោះគឺអវិជ្ជមាន ទើបប្រគល់សពឲ្យទៅសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនឹងកោសល្យវិច្ច័យរួចរាល់ កុ៍បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។