កណ្តាល៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្ម ។កាលពីវេលាម៉ោង ១០ និង ៣០នាទី ព្រឹក
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ យី សុង អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
•ជនសង្ស័យ ឈ្មោះ ថា រ៉ាឌី ហៅ ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
• វត្ថុតាងចាប់យកៈ ឬស្សី ចំនួន ០១ដើម មានចុងស្រួច ទំហំប៉ុនមេជើង មានប្រវែង ១.៧៦ម
• ផលប៉ះពាល់ៈ បណ្ដាលឲ្យរបួសធ្ងន់មនុស្សម្នាក់ (ប្រុស) ។
យោងតាមរបាយការណ៍សមត្ថកិច្ច
នៅថ្ងៃ ខែ ឆ្នាំ និងវេលាម៉ោងកើតហេតុ ខណៈពេលជនរងគ្រោះ យី សុង កំពុងដើរតាមផ្លូវ ដើម្បីទៅឃ្វាលគោ ស្រាប់តែបានជួបជនសង្ស័យ ថា រ៉ាឌី ពេលនោះជនសង្ស័យបានយកដំបងឬស្សីចុងស្រួចខាងលើ ចាក់ទៅលើថ្ពាល់របស់ជនរងគ្រោះ ហើយបានដកឬស្សីនោះពីថ្ពាល់ជនរងគ្រោះវិញ បណ្ដាលអោយជនរងគ្រោះមានរបួសដាច់សាច់ហូរឈាមយ៉ាងខ្លាំង រួចហើយក៏បានធ្វើសកម្មភាព យកដំបងឬស្សីដដែលវាយទៅលើជនរងគ្រោះបន្ថែមទៀត តែត្រូវបានជនរងគ្រោះលើកដៃរង បណ្ដាលឲ្យមានរបួសដៃបន្ថែមទៀត ។ ក្រោយមកជនរងគ្រោះបានព្យាយាមរត់គេចពីជនសង្ស័យ ហើយត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះចេញមកជួយចាប់ជនសង្ស័យជាប់មិនអោយធ្វើសកម្មភាពបន្តទៀតបាន បន្ទាប់មកជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះ និងព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្អាង ។
ក្រោយពេលទទួលបានពត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី ។
• បញ្ជាក់ៈ សមត្ថកិច្ចនគរបាលស្រុកស្អាងបានធ្វើការយកសំណាករកមេរោគកូវីត ១៩ លើជនសង្ស័យរួចហើយ លទ្ធផលៈ អវិជ្ជមាន (-) ។