កណ្តាល៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណី រក្សារទុករដោយខុសច្បាប់នៃសារធាតុញៀន។កាលពីវេលាម៉ោង ២១និង០០ នាទី ថ្ងៃទី ១៥សីហា២០២១នៅចំណុច ផ្លូវបេតុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល ។
*ជនសង្ស័យ,ឈ្មោះ ម៉េង អនុភា ហៅ ធា ភេទប្រុសអាយុ២១ ឆ្នាំនៅភូមិលើឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល មុខរបរ កម្មករលើកឥដ្ផ ។ (ឃាត់ខ្លួន)
វត្ថុតាង ដកហូតរួមមាន
១, ម្សៅក្រាម ស ថ្លា សង្ស័យសារធាតុញៀនចំនួន ០២ កញ្ចប់ មធ្យម ។
២. ម៉ូតូម៉ាក C125 ពណ៏ខ្មៅ ពាក់ស្លាកលេខ តាកែវ 1.F 0123 ចំនួន០១គ្រឿង ។
៣. ទូរសព្ឌ័ ម៉ាក OPPO ពណ៏ខ្មៅចំនួន០១ គ្រឿង ។
៤.ដាវ សាម៉ូរ៉ៃធ្វើអំពីដែកប្រវែង២២ ស មចំនួន ០១ ដើម ។
សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋបានរាយការណ៍ថា មានករណី រក្សារទុកដោយខុសច្បាប់នៃសារធាតុញៀន ចំណុច ផ្លូវបេតុង ភូមិលើឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល ភ្លាមនោះ លោកវរះសេនីយ៏ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានបញ្ចាលោកវរះសេនីយ៏ទោ ឡេក តារាអធិការរងទទួលផែនប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងជំនាញកំលាំង ប៉ុស្តិនគរបាលរដ្ផបាលព្រែកអញ្ចាញនឹងប្រជាការពារបានចុះដល់កន្លែងកើតហេតុបានឃើញជនសង្ស័យម្នាក់ឈ្មោះ ម៉េង អនុភា ហៅធា នៅកន្លែងកើតហេតុ ភ្លាមនោះកំលាំងយើងបានឆែកឆេរ ឃើញថ្នាំញៀនចំនួន០២កញ្ចប់មធ្យម នៅជិតខ្លួនជនសង្សយ័ រួចកំលាំងយើងបាននាំ យកមកប៉ុស្តិ៍រដ្ឋបាលឃុំព្រែកអញ្ចាញដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័បានសារភាពថា ថ្នាំញៀនចំនួន០២ កញ្ចប់នេះ ជារបស់ឈ្មោះ ប៉ាវជួលផ្ទះនៅមុខរោងចក្រ SK នៅភូមិលើឃុំ ព្រែកអញ្ចាញ ។
ចំពោះជនសង្ស័យនឹងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ផាននគរបាលស្រុកមុខកំពូលដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។