ពោធិ៍សាត់៖ ថ្ងៃទី១៤ខែសីហាឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការងកងទ័ពជើងគោកបានអញ្ជេីញចុះត្រួតពិនិត្យការងារសាងសង់អាគារស្នាក់នៅ បង្កបង្កេីនផល-ចិញ្ចឹមសត្វនិងការងារប្រចាំថ្ងៃរបស់មណ្ឌលអភិវឌ្ឍន៍កងទ័ពជើងគោកខេត្តពោធិ៍សាត់ដែលមានទីតាំង ភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់។
ក្នុងនោះដែរឯកឧត្តមឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការងកងទ័ពជើងគោក
ក៏បានកោតសសេីរដល់មណ្ឌលអភិវឌ្ឍន៍កងទ័ពជើងគោកខេត្តពោធិ៍សាត់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តអនុវត្តតាមផែនការបង្កបង្កេីនផល ដេីម្បីធានាដល់កំរិតជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិន គ្រួសារយោធិនក្នុងអង្គភាពបានយ៉ាងល្អប្រសេីរ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការងកងទ័ពជើងគោកក៏បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ទោ អ៊ុក ហង្សសីហា នាយកមណ្ឌលអភិវឌ្ឍន៍កងទ័ពជើងគោកខេត្តពោធិ៍សាត់
អោយបន្តពង្រឹងបន្ថែមទៀតចំពោះការងារបង្កបង្កើនផល និងចិញ្ចឹមសត្វទៅតាមដំណាក់កាលនិមួយៗ ដែលជាតម្រូវការលក់ទីផ្សារ ក៏ដូចជាការធានាដល់ការបរិភោគប្រចាំថ្ងៃយោធិនគ្រួសារយោធិននៅក្នុងអង្គភាពបន្ថែមទៀត៕