ប្រធានាធិបតីបារាំង លោកម៉ាក្រុង នៅថ្ងៃទី ១២ខែសីហាបានប្រកាសថា បានផ្តល់ជំនួយវ៉ាក់សាំង ចំនួន ៦៧០ពាន់ដូស ឲ្យទៅប្រទេសវៀតណាមតាមរយៈកម្មវិធី COVAX ។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីបារាំង បានលើកឡើងថា នឹងផ្តល់ជំនួយវ៉ាក់សាំង ចំនួន៦៧០ពាន់ដូសឲ្យទៅវៀតណាមដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ ។
ប្រធានាធិបតីមាក្រុងបានបញ្ជាក់ថា «ដើម្បីទទួលបាន័យជម្នះនៅក្នុងសង្គ្រាមប្រឆាំងកូវីដ ១៩ វ៉ាក់សាំងត្រូវបានចែកចាយនៅលើពិភពលោក ប្រកបដោយតម្លាភាព ។ ដូច្នេះបារាំងបានសម្រេចចែកចាយវ៉ាក់សាំងចំនួន ៦៧០ពាន់ដូសឲ្យទៅប្រទេសវៀតណាម តាមរយៈកម្មវិធី COVAX » ។
ក្នុងពេលដែលពិភពលោកកំពុងតែប្រឈមនឹងកង្វះវ៉ាក់សាំងប្រឆាំងកូវីដ ១៩ វៀតណាម ទទួលបានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ក៏ដូចជា ការបញ្ជារទិញ វ៉ាក់សាំងសរុប ១៥០ លានដូស ។
ក្រៅពីនេះឥណ្ឌា អង់គ្លេស អូស្ត្រាលី គុយបា អាល្លឺម៉ង់ …បានសន្យាផ្តល់ជូនវ៉ាក់សាំង ជូនដល់ប្រទេសវៀតណាម ។ នៅក្នុងត្រីមាសទី៣ឆ្នាំ ២០២១ ក្រុមហ៊ុនPfizer ក៏បានសន្យាផ្តល់ជូនវៀតណាមវ៉ាក់សាំង ចំនួន ៣,៥លានដូសផងដែរ ។
មកដល់ពេលនេះវៀតណាមបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ជាង ១២លានដូសហើយជូនពលរដ្ឋ នៅទូទាំងប្រទេស ៕