ស្ថានភាពនៃការឆ្លងកូវីដ ១៩ នៅបណ្តាប្រទេសដែលបានចាក់វ៉ាក់សាំង ចិន មានភាពល្អប្រសើរ ដោយមិនមានករណីឆ្លងច្រើន ហើយយុទ្ធនាការចាក់វ៉ាក់សាំង ក៏កំពុងដើរទៅមុខ ចំនួនអ្នកចាក់វ៉ាក់សាំងចិនក៏កាន់តែច្រើនផងដែរ ។
ដោយបារម្ភពីការឆ្លងកូវីដ ១៩ បម្លែងខ្លួនថ្មី Delta បណ្តាប្រទេសជុំវិញពិភពលោកបានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង និងបង្កើតការរិតត្បិតដើម្បីទប់ស្កាត់ការឆ្លងវីរុស។ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ប្រទេសជាច្រើនបានប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន Pfilzer/BioNTech, AstraZeneca…។
ប៉ុន្តែមានប្រទេសជាច្រើនបានជ្រើសរើសយកវ៉ាក់សាំង ចិន គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វម ដូចជាប្រទេសឥណ្ឌូនេស៊ី អារ៉ាប់រួម ឈីលី…ហើយស្ថានភាពនៃការឆ្លងនៅក្នុងប្រទេសទាំងនោះគឺបានថយចុះយ៉ាងខ្លំាង ហើយការចាក់វ៉ាក់សាំងរបស់ចិនក៏បានកើនឡើងផងដែរ ។
ប្រទេសឥណ្ឌូនេស៊ី ៖ ពេលនេះបានកាត់បន្ថយការរិតត្បិត ដោយការឆ្លងកូវីដ ១៩ ថយចុះ ដូចជានៅទីក្រុង ចាការតា និង៣ទីក្រុងទៀតនៅលើកោះជ្វា មានទីក្រុង Bandung, Semarang និង Surabaya ដោយអនុញ្ញាតឲ្យមជ្ឈមណ្ឌលផ្សារទំនើបបើកទ្វារដំណើរការឡើងវិញ ។ អ្នកេឌលទៅផ្សារទំនើបគឺត្រូវតែបង្ហាញកាតចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ រួចរាល់ ។
ចំនួនអ្នកឆ្លងកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានប្រមាណ ២ម៉ឺននាក់ប៉ុណ្ណោះ បើប្រៀបធៀបនិងពាក់កណ្តាលខែកក្កដា មានអ្នកឆ្លងកូវីដ ១៩ កើនឡើងដល់ទៅ ជាង ៥៦ពាន់នាក់ ។ នៅទីក្រុងចាការតា បានចាក់វ៉ាក់សាំងជាង ៩០%ជូនពលរដ្ឋ ក្នុងនោះមាន ៤២%បានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូស ។ វ៉ាក់សាំងដែលប្រទេសឥណ្ឌូនេស៊ីចាក់ជូនពលរដ្ឋគឺស៊ីណូវ៉ាក់។
ប្រទេសអារ៉ាប់រួម (UAE) ៖ គិតត្រឹមថ្ងៃទី ១១ខែសីហា មានពលរដ្ឋប្រទេសអារ៉ាប់រួម ជាង ៧៣% បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ហើយស្ថានភាពរស់នៅរបស់ពលរដ្ឋ នៅក្នុងប្រទេសនេះបានងាក់មកដូចដើមវិញ។ កាលពីថ្ងៃទី ២ខែសីហា ប្រទេសនេះក៏បានអនុម័តឲ្យចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ ៣ឆ្នាំឡើងដោយប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន ។
ក្រៅពីនេះ ក៏មានប្រទេស ឈីលី បារ៉ែន… និងប្រទេសជាច្រើនទៀត បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់ចិនជូនដល់ពលរដ្ឋខ្លួន ហើយលទ្ធផល ប្រទេសទាំងនោះ បានទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ បានយ៉ាងល្អកូបផ្សំជាមួយការរិតត្បិត គម្លាត់សង្គម ជួយឲ្យគ្រប់គ្រប់គ្រងការឆ្លងបានយ៉ាងល្អបំផុត ៕