លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានដឹកនាំមេបញ្ជាការរង និងលោកនាយផ្នែកជំនាញចុះត្រួតពិនិត្យកងកម្លាំង ដែលកំពុងឈរជើងតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្ដិ៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ។
លោកវរសេនីយ៍ឯក សូ ចាន់ណារី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត និងដាច់ខាតដល់កងកម្លាំងទាំងអស់ត្រូវតែអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាឲ្យខានតែបាននូវប្រជាពលរដ្ឋណា ឬជនបរទេសណាដែលលួចឆ្លងដែនចូលដោយខុសច្បាប់ ។ គ្រប់បណ្តាគោលដៅត្រូវយកចិត្ដទុកដាក់រឹតបន្តឹង និងល្បាត ពិនិត្យ២៤ម៉ោង លើ២៤ម៉ោងដាច់ខាតគ្រប់បណ្តាគោលដៅប៉ុស្ដិ៍នីមួយៗ ជាពិសេសរកឲ្យឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរ ឬជនបរទេសចូលតាមគ្រប់រូបភាពដើម្បីមានវិធានការតាមផ្លូវច្បាប់ ។
ឆ្លៀតក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្ដិ៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១នេះ លោកវរសេនីយ៍ឯក សូ ចាន់ណារី បានជួយឧបត្ថម្ភទឹកបរិសុទ្ធដល់កងកម្លាំងតាមបណ្តាគោលដៅសរុបចំនួន៥០យួរផងដែរ ៕