ភ្នំពេញ៖ មហាជនជាច្រើន ពិសេសហ្វែនៗអ្នកគាំទ្រតារាសម្តែងប្រុស អេដវីន បានសម្តែងនូវទឹកចិត្ត អាណិតអាសូរដល់ដល់តារាប្រុសរូបនេះយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ម្តាយ របស់លោកធ្លាក់ខ្លួនឈឺនឹកកូនរហូតដល់ទទួលមរណភាពទាំងលោកអេដវីន មិនបានឃើញ និងបានស្តាប់ពាក្យ ម្តាយលាចុងក្រោយដោយសារតែតារាប្រុសរូបនេះនៅជាប់ឃុំឃាំងនៅឡើយ ។
បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Nimaa Doll បានបង្ហោះសារយ៉ាងក្រៀមក្រំ ដោយមានខ្លឹមសារ ទាំងស្រុងថា «យាយហត់ហើយពេលនេះយាយផុតទុកផុតកម្មហើយ តែនេះវាលឿនពេក ក៏ព្រោះតែគាត់នឹកកូនពេក កុំអីក៏យាយមិនឆាប់ទៅពេកចឹងដែរ យាយនៅដើរធម្មតាសោះ ។ សូមវិញ្ញាខ័ណ្ឌយាយតាមថែរក្សារអូនជៀសឆ្ងាយរាល់រឿងអាក្រក់ និង មនុស្សអាក្រក់ៗទាំងឡាយផង ។ សូមយាយទៅឲ្យបានសុខចុះ កុំបារម្ភពីអូនទៀតអ្វីដែលឈឺចាប់បំផុតគឺកូន និង ម្តាយមិនបានជួបមុខគ្នាសូម្បីតែដង្ហើមចុងក្រោយ ខ្ញុំពិតមានអារម្មណ៍សោកស្តាយខ្លាំងណាស់»។
បន្ទាប់ពីបានឃើញសារនេះភ្លាម មហាជន និងហ្វែនៗរបស់តារាសម្តែង អេដវីន បាននាំគ្នាចូលខំម៉ិន យ៉ាងព្រោងព្រាតដើម្បីសម្តែងការសោកស្តាយ និងរំលែកទុកជាមួយគ្រួសាររបស់លោកអេដវីន ។ ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bii UE បានខំម៉ិនថា«ចូលរួមរំលែកទុក្ខផងមិត្ត មិនដឹងគាត់អាណិតកូនគាត់ពិនណាទេត្រូវមកជួបរឿងចង្រៃចឹង» ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តំណាងអយ្យការអមសសលាដំបូងរាជធានីភ្នំពេញ បានសម្រេចជាផ្លូវការចោទប្រកាន់ដារាសម្ដែង អេនវីន ពីបទ ហិង្សាតាមមាត្រា២២២នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីសង្សាររបស់លោកគឺអ្នកនាងសុទ្ធ បញ្ចកា បានដាក់ពាក់បណ្តឹងពាក់ព័ន្ធនឹងអំពើហិង្សា ៕