ព្រះសីហនុ៖ សាកសពជនជាតិចិនម្នាក់ត្រូវបានក្រុមភ្ញៀវទេសចរប្រទះឃើញអណ្តែតទឹកនៅឆ្នេរលម្ហែកាយក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១១ខែ សីហា ឆ្នាំ២០២១។
ជុំវិញករណីនេះ បុរសលក់ដូនៅក្បែរនោះបានអះអាងថា មានភ្ញៀវទេសចរចំនួន៣នាក់ បានប្រាប៎ថា បានឃើញសពអណ្តែតទឹកសមុទ្រនៅចម្ងាយពីកន្លែងគាត់ប្រហែលជាង២០០ម៉ែត្រ។
លោក សារ៉ាត់ វិទ្យា ប្រធានការិយាល័យពិនិត្យសព នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការស្លាប់របស់ជនបរទេសនេះលោកមិនទាន់ដឹងនៅឡើយទេ រង់ចាំពិនិត្យល្អិតល្អន់សិន ព្រោះត្រូវដឹកយកទៅពិនិត្យនៅសាលតម្កល់សពសិន ។
សពជាបុរស អាយុប្រហែលជាង៣០ ឆ្នាំ មានពាក់ស្រោមជើងពណ៌ស ស្លៀកខោខ្លីពណ៌សរ ពាក់អាវយឹតពណ៌ស នៅក្នុងហោប៉ៅសពមានទូរសព្ទម៉ាកអាយហ្វូន១គ្រឿង៕