ភ្នំពេញ៖ តំណាងចែកចាយម្នាក់របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ បន្ទាប់ពីទទួលបានការចង្អុលបង្ហាញ និងណែនាំពីវីធីសាស្ត្រធ្វើជំនួញពីលោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុន គួ្រសារកក់ ក្តៅ និងលោកជំទាវ ហ៊ឹម សុភ័ក្រ រហូតទួលបានជោគជ័យជាបន្តបន្ទាប់ ស្រាប់តែពេលនេះបានទម្លាយរឿងពិតរបស់លោកឧកញ៉ា និងលោកជំទាវ ដល់សាធារណជនឲ្យបានដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ។
មានគណនីហ្វេសប៊ុកមួយឈ្មោះ ប្រាក់ វល័ក្ខ ដែលគេស្គាល់ជាទូទៅថាជាតំណាងចែកចាយរបស់ ក្រមហ៊ុនគ្រួសារកក់ក្តៅបានបង្ហោះសារដែលមានខ្លឹមសារថា «ឪពុកម្ដាយបង្កើតរបស់យើង ក្រោយយើងរៀបការមានគ្រួសារលោកទាំងបួនព្រះអង្គតែងតែបារម្ភ ភ័យខ្លាចកូនរកស៊ីចាញ់បោកគេ ភ័យខ្លាចកូនក្រ កូនលំបាក ព្រោះកាលណាយើងក្រមនុស្សក្នុងសង្គមនឹងមើលងាយមើលថោកយើង មិនឲ្យតម្លៃយើង ។ ចុះលោកទាំងពីវិញ ត្រូវជាអ្វីនឹងយើងដែរ សាច់ឈាមខ្សែខាងណា ហេតុអ្វីលោកទាំងពីបារម្ភពីយើងម្លេះ ភ័យខ្លាចយើងដើរផ្លូវខុស ភ័យខ្លាចយើងក្រជាជាងឪពុកម្ដាយបង្កើតរបស់យើងទៀត ។ ជាតិនេះនាងខ្ញុំ និងស្វាមីពិតជាបុណ្យខ្ពស់ខ្លាំងណាស់ដែលបានទទួលការណែនាំ ចង្អុលបង្ហាញផ្លូវអំពីលោកឧកញ៉ា Oknha Sambath ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្ដៅ និងលោកជំទាវ Him Sopheak អគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្ដៅ »។
ភ្លាមៗនោះបន្ទាប់ពីឃើញសារនេះលោកជំទាវ ហ៊ឹម សុ័ក្រ អគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្តៅ បាន ចូលខំម៉ិន(comment)ថា«អរគុណទឹកចិត្តនិងក្តីស្រលាញ់ដោយការជឿជាក់យើងរួមគ្នាដើម្បីជោគជយ័តែមួយរួមគ្នាជូនពរកូនកាន់តែជោគជយ័»។ ក្រៅពីនេះក៏មានអ្នកលេងបណ្តាញសង្គជាច្រើន ផ្សេងទៀតបានចូលខំម៉ិនបញ្ចេញមតិយោបល់របស់ខ្លួនផងដែរ ។
សូមជម្រាបា ក្រុមហ៊ុនគ្រួសារកក់ក្តៅ ជាក្រុមហ៊ុនដ៏ធំ និងជោគជ័យបំផុតក្នុងវិស័យជំនួញអនឡាញនៅកម្ពុជា ដែលមានតំណាងចែកចាយនៅគ្រប់រាជធានីខេត្តក្រុងទូទាំងប្រទេស និងជាក្រុមហ៊ុនមួយដែលមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ។ ដោយមានក្រុមហ៊ុនកាន់តែមានការគាំទ្រខ្លាំងឡើង ពេលនេះក្រុមហ៊ុនគ្រួសារកក់ក្តៅ បានឈានដល់ការបើកទំព័រថ្មីក្នុងវិស័យជំនួញរបស់ខ្លួន គឺផ្តល់សិទ្ធផ្តាច់មុខចំពោះអ្នកដែលមានក្តីស្រមៃចង់ក្លាយជាម្ចាស់ប៊្រេន(brand)ផ្តាច់មុខចំពោះផលិតផលក្រុមហ៊ុន គ្រួសារកក់ក្តៅទៀតផង ៕