នៅទីបំផុតក្មេងប្រុសម្នាក់បន្ទាប់ពីខំប្រឹងតស៊ូធ្វើការស៊ីឈ្នួលឲ្យគេរាល់ថ្ងៃមិនខ្លាចនឿយហត់ក្រោយពីខំសន្សំលុយជិតមួយឆ្នាំពេលនេះមានលុយគ្រប់ចំនួនទិញកង់មួយគ្រឿងទុកជិះសម្រាប់ជាមធ្យោបាយធ្វើដំណើរមកធ្វើការ ដើម្បិមានភាពងាយស្រួលជាងមុនបន្តិច ។
បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះSrey Mum បានបង្ហោះសារថា«ក្មេងប្រុសម្នាក់នេះមកទិញ កង់ខ្ញុំ ខ្ញុំសួរវាថារាល់ថ្ងៃធ្វើអីគេ ខ្ញុំស៊ីឈ្នួលធ្វើកូនជាងម៉ូតូឱ្យគេក្នុងមួយថ្ងៃខ្ញុំទទួលបាន ១៥០០០រៀលបាយទឹកខ្លួនឯង សល់បាន២០០០រឺ៣០០០រៀលក្នុងមួយថ្ងៃ។ ចំណែកម៉ែខ្ញុំស៊ីឈ្នួលរាងចានឲ្យគេ កង់មួយគ្រឿងនេះខ្ញុំសន្សំលុយជិត ៨ខែហើយទើបគ្រប់មីង»។
បន្ទាប់ពីបានឃើញសារម្ចាស់ហាងលក់កង់ដែលបានថតបង្ហោះក្មេងប្រុសនេះភ្លាម មានមហាជនអ្នក លេងបណ្តាញសង្គមជាច្រើនបានសម្តែងទឹកចិត្តអាណិតអាសូរដល់ក្មេងប្រុសនេះ ។ ក្នុងចំណោមហា ជនទាំងនោះមានអ្នកខ្លះបានលើកឡើងក្នុងខំម៉ិនរបស់ខ្លួនប្រហាក់ប្រែលគ្នាថា ជីវិតតស៊ូរបស់ក្មេង ប្រុសនេះមិនខុសពីជីវិតរបស់ពួកគាត់នោះទេ ។ មិនតែប៉ុណ្ណោះមហាជនមួយចំនួនមានចិត្តសប្បុរស ចង់ទំនាក់ទំនងដើម្បីជួយឧបត្ថម្ភដល់ក្មេងប្រុសនេះថែមទៀតផង ៕