ស្ថានភាពការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយ សមាគមពាណិជ្ជកម្មចិននៅកម្ពុជា(CCCA) បាននាំយកផលិតផល GERMAGIC ដែលទឹកថ្នាំបាញ់សម្លាប់មេរោគបែបឆ្លាតវៃ ចំនួន ៣១៥០ដបស្មើរនិងទឹកប្រាក់ ២៨៣៥០ដុល្លារអាមេរិច ទៅឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) ដើម្បីរួមចំណែកជាមួយសមាគមក្នុងយុទ្ធនាការប្រឆាំជំងឺកូវីដ-១៩។
ក្នុងពិធីប្រគល់និងទទួលអំណោយដ៏ថ្លៃថ្លានាពេលនេះ លោក Chen An ជាតំណាងសមាគមពាណិជ្ជកម្មចិននៅកម្ពុជា មានប្រសាសន៍ថា៖ “ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៍ជួយគ្នានៅក្នុងគ្រាលដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន”។
លោកថា សមាគមពាណិជ្ជកម្មចិននៅកម្ពុជា និងបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការទប់ទល់ប្រយុទ្ធប្រឆាំនូវជំងឺកូរីដ-១៩ដ៏កាចសាហាវមួយនេះនៅអ្វីដែលសមាគមអាចធ្វីទៅបាន។
ជាមួយគ្នានេះដែល លោក Chen An ក៏បានសម្តែងនូវអំណរអរគុណដល់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) ក្នុងការលះបង់កម្លាំងកាយ កម្លាំងចិត្តដើម្បីជួយដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ លោកថា ខ្មែរនិងចិនរួមចិត្តតែមួយដើម្បីបំបាត់ជំងឺកូវីដ-១៩នៅកម្ពុជា៕