បង់ក្លាដេស៖ មនុស្សប្រមាណ៦នាក់បានស្លាប់ និងរាប់ពាន់ផ្សេងទៀតបានជម្រៀសទៅរកកន្លែង ដែលមាន សុវត្ថិភាពនៅតំបន់ភាគអាគ្នេយ៍ប្រទេសបង់ក្លាដេសបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុក បង្កឲ្យ មានគ្រោះរលំបាក់ដី និងទឹកជំនន់នៅជំរំភៀសខ្លួន Rohingya កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។
បើតាមអាជ្ញាធរបង់ក្លាដេសបានឲ្យដឹងថា ក្នុងចំណោមជនភៀសខ្លួន Rohingya ចំនួន៥នាក់ក្នុងនោះ មានក្មេងតូចចំនួន៣នាក់ដោយសារតែបាក់ដីពីលើភ្នំគ្រប់សង្កត់លើលំនៅឋានរបស់ពួកគេនៅជំរំ Balukhali ។ ចំណែកឯម្នាក់ទៀតបានលង់ទឹកប្រឡាយនៅក្បែរជំរំភៀសខ្លួន Polong Khali ដោយទឹកប្រឡាយនោះហក់ឡើងខ្លាំងយ៉ាងគំហុក ។ ក្រៅពីនេះមនុស្សមួយចំនួនទៀតត្រូវបាន សង្គ្រោះបន្ទាប់ពីរងរបួសដោយសារគ្រោះធម្មជាតិនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះខាងមន្ត្រីអាកាសធាតុប្រចាំប្រទេសបង់ក្លាដេសនេះបានប្រកាសឲ្យដឹងថា ស្ថានភាពអាកាសធាតុដ៏អាក្រក់នេះដែលបានបង្កគ្រោះមហន្តរាយនេះនឹងនៅតែបន្តអូសបន្លាយរយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត ៕