ពេលនេះ តារាសម្តែង និងជាពិធីការិនី អ្នកនាងសុដានីតា បានចេញមុខបកស្រាយហើយបន្ទាប់ពីបាន បង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះប្រកាសរកប្រពន្ធចុងឲ្យប្តីរបស់ខ្លួនធ្វើឲ្យឲ្យហ្វែន និងមហា ជនកើតចម្ងល់យ៉ាងខ្លាំងខណៈគ្រួសាររបស់អ្នកនាងគេសង្កេតឃើញថា មិនមានរឿងទំនាស់ល្អក់កករអ្វីនោះឡើយ ។
បើទោះបីយ៉ាងណាក្តីដើម្បីកុំឲ្យមានការភាន់ច្រឡំ និងដើម្បីបំបាត់មន្ទិលសង្ស័យរបស់មហាជននៅ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះអ្នកនាង សុដានីតា បានចេញមុខបំភ្លឺជុំវិញបញ្ហានេះថា សារដែលអ្នកនាងបានសរសេរនៅលើហ្វេសប៊ុកនោះ គឺមិនមែនជាការពិតនោះទេ ។ សារនោះ នាងគ្រាន់តែសរសេរលេងប៉ុណ្នោះ ហើយក្នុងនោះដែរ អ្នកនាងក៏មិនមានបញ្ហាអ្វីជាមួយស្វាមីដែរ ។
សូមជម្រាបថា គ្រួសារតូចរបស់តារាសម្តែង និងជាពិធីការិនី អ្នកនាងសុដានីតា ជាមួយស្វាមីវ័យក្មេងរូបសង្ហារបស់ខ្លួនគឺ លោកយុទ្ធ ឋានៈ គេសង្កេតឃើញអ្នកទាំងពីរមានភាពផ្អែមល្ហែមនឹងគ្នាណាស់ រួមទាំងគូរស្វាមីនេះមានរួមជាមួយនឹងបេបីសំណប់ចិត្តថែមទៀតកាន់តែធ្វើឲ្យគ្រួសារនេះកក់ក្តៅណាស់ ៕