បារាំង៖ មួយរយៈចុងក្រោយនេះបន្ទាប់ពីលេចចេញនូវវត្តមានរបស់តារាចម្រៀងខេមនៅប្រទេសបា រាំងទាំងស្ថិតនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ កំពុងតែរីករាលដាលខ្លាំងទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានានៅលើពិភពលោកធ្វើឲ្យហ្វែនៗ និងមហាជនហាក់សម្តែងការភ្ញាក់ផ្អើល រួមទាំង ឃើញបីកូនតូចមួយផងនោះ ។
បើតាមតារាចម្រៀងប្រចាំផលិតកម្មGalaxy Navatra រូបនេះបានអះអាងថា លោកចាំបាច់ត្រូវហោះទៅកាន់ប្រទេសបារាំង ទាំងក្នុងដំណាក់កាលនេះដោយសារមូលហេតុសំខាន់មួយចំនួនក្នុងនោះរួម មាន ទី១-ដោយសារតែលោកត្រូវឆែកសុខភាព នៅក្នុងប្រទេសបារាំងមួយឆ្នាំម្តង ពោលគឺលោកត្រូវឆែករាល់ឆ្នាំ ។ ទី២-លោកត្រូវទៅមើលហាងមួយកន្លែង ដែលគេប្រកាសលក់នៅក្នុងប្រទេសបារាំង ដោយលោកអាចនឹងចូលហ៊ុនរកស៉ីជាមួយបងប្រុសរបស់ខ្លួននៅទីនោះ។ លោកអះអាងថា ក្នុងដំណាក់កាលកូវីដ-១៩ នេះគឺតម្លៃលក់អាចមានលក្ខណៈធូរថ្លៃ ហើយប្រសិនបើលោកទិញបាន គឺរូបលោកនឹងបងប្រុសអាចសហការគ្នា បើកហាងនេះនៅបារាំងតែម្តង។ ចំពោះមូលហេតុទី៣-គឺលោកត្រូវនាំគូដណ្តឹងរបស់ខ្លួន ទៅលេងសាច់ញាតិបងប្អូននៅក្នុងប្រទេសបារាំង ខណៈដែលកន្លងទៅរយៈពេល២ឆ្នាំមកហើយ គូដណ្តឹងរបស់លោកមិនបានជួបមុខម្តាយ និងបងប្អូននៅទីនោះ ។
គួររំឮកថា តារាចម្រៀងល្បីលំដាប់ជួរមុខរបស់កម្ពុជារូបនេះបានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំង កាលពីសប្តាហ៍មុន ដោយលោកត្រូវស្នាក់នៅទីនោះមួយរយៈសិនប្រហែលពី ១ខែទៅ២ខែ តាមស្ថានភាពការងារជាក់ស្ដែង ខណៈដែលការងារសិល្បៈក្នុងទ្រនំផលិតកម្មថ្មីនេះក៏មានភាព
ភាពមមាញឹកដែរ ៕