លោកស្រី អ៊ុ ស្រីមុំ ហៅ Kimberly Oum អគ្គនាយិកាក្រុមហ៊ុន KB Kimberly Infinity ដែលជាក្រុមហ៊ុននាំចូលផលិតផល KBLI Brand គ្រាប់សម្រក់តាមបែបធម្មជាតិ ដែលជាផលិតផលមានគុណភាពខ្ពស់និងស្តង់ដាអន្តរជាតិ ធ្វើឲកក្រើក ល្បីល្បាញ ទាក់ទាញអថិជនគាំទ្រ ទាំងក្នុងប្រទស និងក្រៅប្រទេស ស្ងាត់ៗស្រាប់តែពេលនេះបង្ហោះសារមួយឃ្លាបង្កប់ដោយអត្ថន័យជីវិតជាក់ស្តែងក្នុងសង្គម ។
ម្ចាស់ផលិតផល KBLI Brand រូបនេះបានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «គិតមកត្រឹមថ្ងៃនេះ៣០ឆ្នាំជាងហើយ ដែលខ្ញុំបានឆ្លងកាត់ខ្សែជីវិតគ្រប់យ៉ាង ប៉ន្តែខ្លួនខ្ញុំតែងតែញញឹមហើយទទួលយកគ្រប់រឿងមិនថារឿងល្អ ឬរឿងអាក្រក់ ជីវិតប្រៀបបាននឹងធម្មជាតិ ព្រះអាទិត្យមិនមែនរះរហូតនោះទេ ជីវិតយើងក៏ដូច្នេះដែរ បើដង្ហើមនៅមានចូលកុំអស់សង្ឃឹម ហើយប្រាប់ខ្លួនឯងថាខ្ញុំអាចធ្វើបាន ជួបរឿងណាដោះរឿងនឹងទៅ ហើយរឿងណាដែលវាមិនទាន់កើតកុំយកវាមកគិតអី នឹងកុំឲ្យសំដីអ្នកដទៃមកបំផ្លាញអានាគតយើងឲ្យសោះ»។
ជាការពិតណាស់ជីវិតមនុស្សគ្រប់រូបតែជួបនូវរឿងរ៉ាវជាច្រើនក្នុងនោះរួមទាំងរឿងដែលពេញចិត្ត និងរឿងដែលមិនពេញចិត្ត ឬជាបញ្ហាដែលត្រូវដោះស្រាយទៅតាមបែបផែននៃជីវិតម្នាក់ និង តាមភាពជាក់ស្តែងនៃសង្គមដែលយើងរស់នៅនោះ ។ អ្វីគ្រប់យ៉ាងមិនកើតឡើងតាមដំណើរធម្មជាតិ មានតែព្រមទទួលយកការពិតតាមដំណើរធម្មជាតិហើយប្រឹងប្រែងដោះស្រាយតាមលទ្ធភាពដែលធ្វើបានទេទើបធ្វើឲ្យជីវិតមានស្នាមញញឹម និងស្រស់បំព្រង ។
សូមជម្រាបថា លោកស្រី អ៊ុ ស្រីមុំ ហៅ Kimberly Oum អគ្គនាយិកាក្រុមហ៊ុន KB Kimberly Infinity ជាស្ត្រីជំនួញដ៏ជោគជ័យមួយរួប ចំពោះការលក់ផលិតផលអនឡាញ ដោយផលិតផល KBLI Brand គ្រាប់សម្រក់តាមបែបធម្មជាតិ ដែលជាផលិតផលមានគុណភាពខ្ពស់និងស្តង់ដាអន្តរជាតិ ត្រូវបានអតិថិជនរបស់ខ្លួនគាំទ្រទាំងក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ៕