បាងកក៖ មួយរយៈចុងក្រោយនេះប្រទេសថៃទទួលរងនូវឥទ្ធិពលនៃការឆ្លងជំងឺកូវីដ-១៩ខ្លាំង ទាំងអត្រាឆ្លងថ្មី និងអ្នកស្លាប់មានការកើនឡើងមិនទាន់មានសញ្ញាថយចុះនៅឡើយនោះទេ សូម្បីបច្ឆាបូជាសព នៅក្នុងវត្ត Bang Nam Chon ប្រទេសថៃត្រូវប្រេះបែករលំបាក់ដោយសារប្រើយូរឆ្នាំផង និងដោយសារទ្រាំនឹងកំដៅបូជាសពរាល់ថ្ងៃមិនបានផង ។
ទីប្រឹក្សាអភិបាលក្រុងបាងកក នៅថ្ងៃសុក្រ ទី២៣ ខែកក្កដាឆ្នាំ២០២១ បានឲ្យដឹងថា បច្ឆាបូជាសព នៅក្នុងវត្ត Bang Nam Chon បានប្រេះបែកបច្ឆាបូជាសព ហើយបំពង់ផ្សែងបានបាក់រលំ ដោយសារវាត្រូវបានប្រើប្រាស់អស់រយៈពេល ២៥ ឆ្នាំមកហើយដោយជាមធ្យមបូជាសាកសពចំនួន ៣ ជារៀងរាល់ថ្ងៃ ។ ម្យ៉ាងទៀតពេលថ្មីៗនេះសាកសពនៃអ្នកជំងឺកូវីដ១៩ បានកើនឡើងជាខ្លាំងនៅក្នុងប្រទេសថៃ ហើយត្រូវបូជាជាប់ជាប្រចាំ នៅកន្លែងបូជាសពនេះ ទើបបណ្តាលឱ្យប្រេះបាក់រលំតែម្តង ។
ពាក់ព័ន្ធបញ្ហានេះចៅអធិការវត្ត បានប៉ាន់ប្រមាណថា ត្រូវការថវិកាជាង៥លានបាតដើម្បីសាងសង់បច្ឆាបូជាថ្មីចំនួនកន្លែងដែលមួយជាកន្លែងបណ្តោះអាសន្នសម្រាប់ប្រើប្រាស់ក្នុងកំឡុងពេលកូវីដ និងមួយទៀតទុកប្រើប្រាស់ជាអចិន្រ្តៃយ៍នៅពេលក្រោយបន្តបន្តាបទៀត ៕