ឥណ្ឌា៖ ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនបំផុតទី ២ នៅលើពិភពលោក កំពុងតែប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ទើបតែមានការធ្លាក់ចុះបន្តិចស្រាប់តែពេលនេះរកឃើញនូវអ្នកស្លាប់ដោយសារជំងឺជំងឺផ្តាសាយបក្សី H5N1 ដែលនេះជាការករណីស្លាប់ដំបូងគេនៅក្នុងប្រទេសករណីនេះអាចជា ហានិភ័យមួយបន្ថែមទៀតដល់ប្រទេសនេះ ។
បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រទេសឥណ្ឌា បានឱ្យដឹងថា ក្មេងប្រុសខាងលើត្រូវបានគេអនុញ្ញាតឲ្យចូលព្យាបាលនៅវិទ្យាស្ថានវេជ្ជសាស្រ្តមួយ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃអង្គារ ទី២០ ខែកក្កដា រូបគេក៏បានទទួលមរណភាពបន្ទាប់ពីសរីរាង្គជាច្រើនទទួលរងការបំផ្លាញដោយវីរុស។
សូមជម្រាបថា ប្រទេសឥណ្ឌាបានរកឃើញការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សីទៅលើសត្វបក្សីជាច្រើនក្បាល នៅក្នុងរយៈពេល ២ទសវត្សចុងក្រោយនេះ ដែលករណីទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ។ កន្លងមកមិនមានករណីផ្តាសាយបក្សីណាមួយត្រូវបានរាយការណ៍ថាកើតលើមនុស្សនៅក្នុងប្រទេសនេះទេ ៕