ភ្នំពេញ៖ ស្ត្រីជំនួញដ៏ជោគជ័យមួយរូបបន្ទាប់ពីបោះជំហ៊ានចូលក្នុងវិស័យជំនួញអនឡាញដែលបានចាប់ផ្តើមដើមទុនដំបូងត្រឹមតែ៧០ដុល្លារប៉ុណ្ណោះ ពេលនេះបានកាន់លុយទាំងម៉ឺនៗដុល្លារទៅទទួលយកសិទ្ធិផ្តាច់មុខផលិតផលពីក្រុមហ៊ុនគ្រួសារកក់ក្តៅដើម្បីបង្កើតប្រែន(Brand)ថ្មីរបស់ខ្លួន ។
អ្នកនាង យេន សម្ផស្សនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជួបលោកឧកញ៉ា អ៊ុច សម្បត្តិប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ដើម្បីសិទ្ធផ្តាច់មុខលើផលិតផល Green Mask Stick ដែលជាផលិតផលថ្មីប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលជាប្រភេទម៉ាសភក់ បិទតែ១០ទៅ១៥នាទីលើផ្ទៃមុខដើម្បីបឺតជាតិពុល សម្អាតភាពកង្វក់ លើផ្ទៃមុខបានជ្រៅល្អ ។
បើតាមអ្នកស្រី យេន សម្ផស្ស បានឲ្យដឹងថា អ្នកស្រីបានបោះជំហ៊ានចូលក្នុងវិស័យជំនួញអនឡាញដោយបានចាប់ផ្តើមដើមទុនដំបូងត្រឹមតែ៧០ដុល្លារប៉ុណ្ណោះ ប៉ុន្តែពេលនេះអ្នកស្រីបានកាន់លុយទាំងម៉ឺនៗដុល្លារទៅទទួលយកសិទ្ធិផ្តាច់មុខផលិតផលពីក្រុមហ៊ុនគ្រួសារកក់ក្តៅដើម្បីបង្កើតប៊្រេន(Brand) ថ្មីរបស់ខ្លួន ។ លោកស្រីបានបន្ថែមថា មុននឹងទទួលបានភាពជោគជ័យតាមក្តីស្រមៃរបស់ខ្លួនពីមុនដែលចង់ក្លាយជាម្ចាស់ប្រែនថ្មីនេះ លោកស្រីឆ្លងកាត់ការតស៊ូ និងឧបសគ្គច្រើនណាស់ ប៉ុន្តែដោយសារក្តីសុបិនពិតប្រាកដរបស់លោកស្រី បានជួយជំរុញឲ្យលោកស្រីខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលគាប់ប្រសើរដូចពេលនេះ ។
ចំណែកលោឧកញ៉ា អ៊ុច សម្បតិ្ត ប្រធានស្ថាននិកក្រុមហ៊ុនគ្រួសារកក់ក្តៅបានមានប្រសាសន៍ឲ្យដឹងថា មិនមែនតែអ្នកស្រីយេន សម្ផស្ស នោះទេដែលបានទទួលសិទ្ធផ្តាច់មុខផលិតផល Green Mask Stick ពីក្រុមហ៊ុនគ្រួសារកក់ក្តៅ ។ ក្រៅពីនេះក៏មានអ្នកសុំទទួលសិទ្ធផ្តាច់មុខលើផលិតផលផ្សេងទៀតពីក្រុមហ៊ុនដែរ ដើម្បីបង្កើតប៊្រេនថ្មីផ្ទាល់ខ្លួនច្រើនផងដែរ ។ ទន្ទឹមនឹងនេះប្រធានស្ថាបនិករូបនេះនៅរងចាំអ្នកដែលទទួលបានសិទ្ធិជាម្ចាស់ប្រែនថ្មីបន្តបន្ទាប់ទៀតដូចអ្នកស្រីយេន សម្ផស្សផងដែរ ៕