ភ្នំពេញ៖ Miss Universe Cambodia 2020 រ៉េត សារីតា បានវិលត្រឡប់មក ពីសហរដ្ឋអាមេរិក ដល់ទឹកដីកម្ពុជាវិញហើយបន្ទាប់ពីបំពេញភារកិច្ច និងបន្តស្នាក់នៅលំហែរកាយនៅលើទឹកដីអាមេរិកអស់ រយៈពេលប្រមាណ៣ខែកន្លងមកខណៈមហាជន និងអ្នកគាំទ្រកំពុងទន្ទឹងរងចាំ ។
បើតាមគណនីហ្វេសប៊ុករបស់ផ្លូវការរបស់ Miss Universe Cambodia 2020 រ៉េត សារីតាកាលពីយប់ថ្ងៃទី ១៤ ឈាន ចូលថ្ងៃទី១៥ ខែកក្ដដា អ្នកនាងបានដាក់storyជាសារដល់មហាជន និងហ្វែនៗរបស់ខ្លួនឲ្យបានដឹងអំពីវត្តមានរបស់អ្នកនាងវិលត្រឡប់មកកាន់កម្ពុជាវិញ ។ ប៉ុន្តែការវិលមកកម្ពុជាវិញនេះសារីតា ហាក់មិនបានបង្ហាញជាសាធារណ អ្វីនោះទេដោយសារបញ្ហាជំងឺកូវីដ-១៩កំពុងរាលត្បាត ដើម្បីគោរពតាមវិធានការ៣កុំ៣ការពារ និងដាក់ខ្លួនដាច់ដោយក្នុងរយៈពេល ១៤ ថ្ងៃ ។
សូមជម្រាបថា Miss Universe Cambodia 2020 រ៉េត សារីតា តំណាងប្រទេសកម្ពុជាចេញទៅប្រកួត Miss Universe International តាំងពីចុងខែមេសាមកម្ល៉េះរហូតកម្មវិធីប្រកួតប្រជែងត្រូវបាន បញ្ចប់ដោយរកឃើញម្ចាស់ពានបានទៅ បវរកញ្ញា Mexico ប៉ុន្តែនៅពេលនោះសារីតា មិនបានមកវិញភ្លាមៗនោះទេដោយសារមានភារកិច្ចផ្ទាល់ខ្លួន ៕