កាណាដា៖ នៅភាគខាងលិចប្រទេសកាណាដានៅរដ្ឋ British Columbia គេឃើញអណ្តាតភ្លើងក្រហមច្រាលឆ្អៅពាសពេញមេឃដោយសារពីភ្លើងឆេះព្រៃយ៉ាងហោចណាស់ប្រមាណ១៣០កន្លែង ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង និងរន្ទះបាញ់ប្រមាណជាង១២០០០ដងក្នុងមួយថ្ងៃទើបបណ្តាលឲ្យឆេះឆេះព្រៃតែម្តង ។
ខណៈពេលនេះយោធាកាណាដាកំពុងរង់ចាំជួយជម្លៀសអ្នកស្រុកនៅរដ្ឋ British Columbia ជាទីកន្លែងដែលមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅរកទីកន្លែងដែលមានសុវត្ថិភាព ។ បើតាមលោក Cliff Chapman នាយកប្រតិបត្ដិប្រចាំនៅ British Columbia Wildfire Service បាននិយាយថា “យើងបានឃើញរន្ទះបាញ់ចំនួន ១២០០០ ដងកាលពីថ្ងៃសុក្រកន្លងទៅ”។
អាជ្ញាធរបានបញ្ជាក់ថា ពេលនេះពួកគេកំពុងព្យាយាមគ្រប់គ្រងអគ្គិភ័យជិត២០០កន្លែងដែលភាគច្រើនបង្កឡើងដោយរន្ទះបាញ់ ដោយសារតែតំបន់ភាគខាងលិចជាច្រើនស្ងួតហួតហែងបន្ទាប់ពីអាកាសធាតុក្តៅមិនធ្លាប់មានពីមុនមក ។ ទន្ទឹមនឹងនេះ មានមនុស្សយ៉ាងហោចណាស់២នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងភូមិ Lytton ដែលកំដៅកើនឡើងដល់៤៩.៦ អង្សាសេនិងបង្កជាគ្រោះអគ្គីភ័យឆាបឆេះបំផ្លាញទាំងផ្ទះប្រជាពលរដ្ឋ