ភ្នំពេញ៖ ប្រមុរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន បានឯកភាព ឲ្យសត្វតោ ដែលត្រូវបានដកហូតកាលពីថ្ងៃមុនពេលនេះបានអនុញ្ញាតឲ្យម្ចាស់យកទៅចិញ្ចឹមវិញដែលស្ថិតនៅក្នុងលក្ខណធានាសុវត្ថិភាពដល់អ្នករស់នៅក្នុងផ្ទះ និងប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ។
សម្តេចតេជោនាយករដ្ឋបានបង្ហោះសារនៅក្នុងហ្វេសប៊ុកថា «ក្រោយក្តាប់បានរឿងសត្វតោ។ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ»។
សូមជម្រាបថា ពាក់ព័ន្ធនឹងសត្វខាងលើនេះកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានចុះរឹបអូសយកសត្វតោមួយក្បាលនៅផ្ទះលេខ២២ ផ្លូវ៣០៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមបណ្តឹងរបស់អ្នកជិតខាងនិងអ្នកទេសចរណ៍បរទេស ៕