ដោយមើលឃើញពីភាពលំបាក និងការនឿយហត់ របស់ក្រុមគ្រូពេទ្យស្ម័ក្រចិត្ត TIDA ដែលកំពុងបំពេញការងារអស់ពីកំលាំងកាយចិត្ត ក្នុងការប្រយុទ្ធប្រឆាំង ជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលចំងឺកូវីដ ១៩។
ក្នុងនោះនាព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក ហ៊ាង រតនា ដែលជាអតីតតារាសម្តែងមួយរូប បានឧបត្ថម្ភថវិការ ៥០០ ដុល្លាដល់ក្រុមគ្រូពេទ្យស្ម័ក្រចិត្ត និងនាំយកថវិការនេះមកប្រគល់អោយក្រុមគ្រូពេទ្យដោយផ្ទាល់នៅកោះពេជ្រ ដើម្បីជាការលើទឹកចិត្តដល់ពួកគាត់ផងដែរ។
សូមបញ្ជាក់ថា ៖ លោក ហ៊ាង រតនា ក៏ជាសប្បុរសជនសកម្មម្នាក់ក្នុងការចុះនាំយកអំណាយចែកជូនដល់ ប្អូនៗកុមារកំព្រារ មនុស្សចាស់គ្មានទីពឹង និងអ្នកដែលជួបទុកលំបាក ជាមួយគ្នានោះក្នុងវិស័យព្រះពុទ្ធសាសនា លោកតែងតែចូលរួមជួយកសាងសមិទ្ធផលក្នុងវត្តអារាមនានាយ៉ាងសមក្មផងដែរ៕