កាលពីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបា ត់ដំបង សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយម្នាក់ ដែលមានបញ្ហាវិបត្តិស្មារតីដោយខ្លួនវាយសម្លាប់ស្រ្តីម្នាក់ ដែលមានបញ្ហាវិបត្តិស្មារតីដូចគ្នា បណ្តាលឱ្យស្ត្រីវ័យប្រមាណ៣០ឆ្នាំម្នាក់ស្លាបបាត់បង់ជីវិត។
បើតាមការសាកសួរស្រាវជ្រាវរបស់សមត្ថកិច្ចបានឱ្យដឹងថា បុរសរូបនេះឈ្មោះ លឹម រ៉ុង ហៅ វិត អា យុ៣០ឆ្នាំមានទីលំនៅ ភូមិដំណាក់ក្សាន្តឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំបង រូបគាត់ពិតជាបាន ប្រើប្រាស់ខ្វែវបកនេះវាយសម្លាប់ស្រី្តខាងលើ ប្រាដកមែន រីឯមូលហេតុ ដែលឈានដល់ការសម្លាប់នេះ បុរសខាងលើបានប្រាប់សមត្ថកិច្ចថា ដោយសារស្រ្តីជាជនរងគ្រោះមិនបានយល់ព្រមរួមភេទជាមួយរូបគេ នៅវេលាយប់នោះទើបរូបគេប្រើប្រាស់ខ្វែវបក វាយសម្លាប់ទៅ។ ហើយក្រោយពេលវាយសម្លាប់រួច រូបគាត់បានធ្វើសកម្មភាពរំលោភលើសពស្រ្តីរងគ្រោះ ដើម្បីបំពេញបំណងរបស់គាត់តាមក្រោយ។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា ស្រី្តជាជនរងគ្រោះខាងលើ មិនមានអ្នកណាបានស្គាល់អំពីអត្តសញ្ញាណរបស់គាត់នោះទេ ដោយសារូបគាត់ជាជនអនាថា មានបញ្ហាវិបត្តិស្មារតី ហើយស្រ្តីរូបនេះរស់នៅជាមួយបុរសជាឃាតករ នៅទីន្លែងកើតហេតុខាងលើ នារយៈពេលកន្លងមក។ នៅយប់កើតហេតុ ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឮសម្លេងឈ្លោះប្រកែកគ្នានៅទីតាំងកើតហេតុនោះ ហើយក៏ស្ងាត់បាត់ទៅរហូតព្រឹកឡើង ទើបគេប្រទះឃើញហេតុការណ៍នេះ និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាល ។
លោកអធិការបន្តថាទោះជាបែបនេះក្តីជនសង័្សយរូបនេះ ត្រូវបានសមត្ថកិច្ចនគរបាល រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី រីឯសពស្រ្តីរងគ្រោះបានប្រគល់ជូនគណៈកម្មាការអាចារ្យវត្តនៅក្នុ ងមូលដ្ឋាននោះចាត់ចែងបូជារួចហើយ ៕