ត្បូងឃ្មុំ៖ បើតាមមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងរដ្ឋបាលស្រុកពញាក្រែក បានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ថា មានអ្នកជំងឺកូវីដ១៩មា្នក់បានទទួលមរណភាព ពេលកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៃមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។
ប្រភពខាងលើដដែលនេះបានឲ្យដឹងបន្តថា អ្នកជំងឺកូវីដ១៩ ដែលទទួលមរណភាព ឈ្មោះ ជា ម៉ាប់ ភេទប្រុស អាយុ៦៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ អ៊ី ចាន់ធឿន ភេទស្រី អាយុ៤២ឆ្នាំ ស្លាប់ដោយសារចងកស ម្លាប់ខ្លួន ព្រោះតូចចិត្តរឿងមានជំងឺប្រចាំកាយរ៉ាំរ៉ៃធ្ងន់ធ្ងរ និងមានសតិមិនប្រក្រតី ។
នៅទូទាំងខេត្តត្បូងឃ្មុំអ្នកវិជ្ជមានជំងឺកូវីដ-១៩សរុបមានចំនួន៧០១នាក់ ស្រី២៩៦នាក់, អ្នកជាសះស្បើយ មានចំនួន២៤៣នាក់ ស្រី៩៦នាក់ និងអ្នកវិជ្ជមានជំងឺកូវីដ១៩ស្លាប់ មានចំនួន១១នាក់ ស្រី០៧នាក់ ក្នុងនោះ ស្លា. ប់ ដោយមេរោគជំងឺកូវីដ១៩ មានចំនួន០៧នាក់ និងដោយសារកត្តាជំងឺប្រចាំកាយរាំរ៉ៃ ក៏ដូចជាកត្តាផ្សេងៗ មានចំនួន ០៥នាក់ ៕