ជនជាតិភូមាដែលត្រូវបានផ្លាស់ប្តូរទីលំនៅ ទទួលរងនូវស្ថានភាពមនុស្សធម៍តិចតួច ដោយសារតែការវាយប្រហារតាមអាកាសម្តងហើយម្តងទៀត ដោយកងទ័ពមីយ៉ាន់ម៉ា មកលើភូមិមួយចំនួនក្នុងរដ្ឋ ការ៉ែន ភាគអាគ្នេយ៍នៃប្រទេស មីយ៉ាន់ម៉ា ក្បែរព្រំដែនជាមួយប្រទេសថៃ។ នេះបើយោងការចេញផ្សាយពីបណ្តាញសារព័ត៌ A24។
រដ្ឋការ៉ែនកំពុងប្រឈមមុខនឹងការប្រយុទ្ធគ្នារវាងកងទ័ពរំដោះជាតិការ៉ែន (KNLA) ដែលជាក្រុមជនជាតិភាគតិចប្រដាប់អាវុធដែលបានគ្រប់គ្រងតំបន់ភាគអាគ្នេយ៍នៃប្រទេស និងកងទ័ពរដ្ឋាភិបាលកណ្តាល ចាប់តាំងពីឆ្នាំ ១៩៤៩ ។
ចំនួនជនភៀសខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនជាង ១២ ១.០០០ នាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅដោយសារជម្លោះប្រដាប់អាវុធ និងអសន្តិសុខនៅក្នុងតំបន់ផ្សេងៗគ្នា នៃប្រទេសចាប់តាំងពីដើមឆ្នាំ ២០២០ ដែលភាគច្រើននៃការផ្លាស់ទីលំនៅបានកើតឡើង បន្ទាប់ពីថ្ងៃទី ១ ខែកុម្ភៈ នៅពេលដែលក្រុមកងទ័ពបានដណ្តើមអំណាច។
មានការបាញ់ប្រហារ ដោយគ្រាប់ផ្លោងជាច្រើន បន្តបន្ទាប់មកលើប្រជាជនដែលភៀសខ្លួន ដោះក្នុងនោះជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ ដែលត្រូវបានផ្លាស់ប្តូរទីលំនៅរត់ចូលក្នុងព្រៃក្នុងនៃរដ្ឋ ការ៉ែន៕