ជារឿងតក់ស្លុតមួយទៀតហើយ ដែលបានកើតឡើងចំពោះ តារាចម្រៀងយូរី ព្រោះនាងបានប្រកាសថា បាត់បង់អ្នកម្តាយជាទីស្រឡាញ់ដោយសារជំងឺ។ នេះជាការបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ដែល យូរីរមែងគោរពស្រឡាញ់។ ជាពិសេសតារាសិល្បៈជាច្រើន សម្តែងការអាណិតដល់យូរីពេលនេះ អស់មានម្តាយហៅនឹងគេ។
តារាហង្សមាសប៉ុន្មាននាក់ហើយបានជួបទុក្ខផ្ទួនៗ ពេលកន្លងមកនេះ មុននេះ អ្នកនាងឱក សុគន្ឋកញ្ញាទើបបាត់បង់លោកយាយបង្កើត។ខណៈតារាល្បីៗនៅទីនោះ មាន វី ឌីណែត បាត់បង់ម្តាយ ណុប បាយ៉ារិទ្ឋបាត់បង់លោកយាយ ឆន សុវណ្ណារាជបាត់បង់ម្តាយ ។ នេះជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលនឹកស្មានមិនដល់ ដែលបានកើតឡើង លើតារាហង្សមាស ជាទ្រនំផ្តុំដោយអ្នកល្បីៗនៅទីនោះ។
កញ្ញាយូរី ដែលកំពុងឡើងកូដ ក្រោយក្លាយជាតារាចម្រៀងអោយ ហង្សមាស បានសរសេរថា «ម៉ាក់ ហា….ម៉ាក់សំរាន្តអោយសុខស្រួលណាម៉ាក់ណា 🙏😭
កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ 🙏 កបារម្មណ៍. កូននឹងមើលថែប៉ាអោយបានល្អ កូនធ្វើចិត្តសឹងមិនបានទេ លឿនពេកហើយ
នាងខ្ញុំសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗក្នងពេលអ្នកម៉ាក់របស់ខ្ញុំបានទទួលមរណះភាពហើយដោយ
ជំងឺ ទឹកនោមផ្អែម នឹង រោគលើសឈាមសូមអភ័យទោស🙏»។ យើងមានតែការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះ ដំណឹងអកុសលមួយនេះ ហើយ ក៍សង្ឃឹមថា យូរីបន្តកាត់ចិត្តហើយ រស់នៅក្នុងភាពរឹងមាំ ដើម្បីបម្រើការគាំទ្រជូនដល់ មិត្តទស្សនិកជន ដែលអោយតម្លៃ។