ថៃ៖ ស្ថានភាពនៃការឆ្លងរីករាលដាលយ៉ាងគំហុកនៅក្នុងប្រទេសថៃ ពេលនេះកាន់តែមានការកើន ឡើងគួរឲ្យព្រួយបារម្ភខ្លាំង ដោយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ កូវីដ-១៩ របស់ប្រទេសថៃ (CCSA) បានរកឃើញករណីឆ្លងថ្មីៗចំនួន ៤,៦៦២ករណីបន្ថែមទៀត និងមានអ្នកស្លាប់ចំនួន៣៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
ការរាត្បាតកាន់តែខ្លាំងនៃជំងឺនេះមិនត្រឹមតែឆ្លងប្រជាពលរដ្ឋថៃទូទៅនោះទេដោយកន្លងទៅតារាកំប្លែង ថៃមួយរូបបានរងគ្រោះដោយសារជំងឺនេះរហូតបាត់បង់ជីវិតទៀត។មិនតែប៉ុណ្ណោះរហូតដល់ ពេលនេះ មានតារាសម្តែងលំដាប់ជួរមុខរបស់ថៃPancake Khemanitនិងសមាជិកគ្រួសារប្រមាណ៨នាក់ទៀត ក៏ មានវិជ្ជមានកូវីដ-១៩នេះផងដែរ។ដោយសម្រាប់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយ តារា រូបនេះដូចជា Boy Pakorn, Taew Natapohn, New Chaiyapol ជាដើម សុទ្ធតែបាន បញ្ជាក់លទ្ធផលហើយថា«អវិជ្ជមាន»។ប៉ុន្តែទោះបីយ៉ាងក្តីអ្នកមួយចំនួនទៀតកំពុងតែព្រួយបារម្ភនាំគ្នាធ្វើតេស្ត ដើម្បីបញ្ជាក់អំពីទំនុកចិត្តថាមានវិជ្ជមាន ឬអវិជ្ជមាន។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេស ២៥៤,៥១៥ករណី ក្នុងនោះមានអ្នកស្លាប់ ១,៩៧០នាក់ និងអ្នកជាសះស្បើយ ២០៥,០៦៤នាក់ ។ ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងវិញ ប្រទេសថៃសម្រេចបានជាង ៩.៤លានដូសហើយ ៕