អាមេរិក៖ ករណីរលំបាក់អគារ១២ជាន់ដ៏រន្ធត់ដែលបានកើតឡើងនៅរដ្ឋផ្លរីដារហូតដល់ពេលនេះ សាច់ញាតិជាក្រុមគ្រួសាររបស់អ្នកដែលរស់នៅក្នុងអគារខុនដូនេះកំពុងព្រួយបារម្ភជាខ្លាំងដោយសារអាជ្ញាធរហាក់មានភាពយឺតយ៉ាងក្នុងការជួយសង្គ្រោះ ខណៈអ្នកដែលបានស្លាប់ និងបាត់ខ្លួនចេះតែ កើនឡើង ។
បើគិតត្រឹមថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩នាក់ ហើយសាច់ញាតិរបស់ជនរងគ្រោះបានអស់សង្ឃឹមក្រោយពីកិច្ចប្រឹងប្រែងជួយសង្គ្រោះរបស់អាជ្ញាធរមានសភាពយឺតយ៉ាវ ។ ខណៈមនុស្សជាង ១៥០ នាក់នៅតែមិនទាន់រកឃើញ ហើយអាជ្ញាធរ និងគ្រួសារជនរងគ្រោះ បារម្ភចំនួនអ្នកស្លាប់អាចនឹងកើនឡើងខ្ពស់ជាងនេះ ដោយសារតែរហូតមកដល់ពេលនេះរកឃើញតែសាកសពប៉ុណ្ណោះ ។
គួរបញ្ជាក់ថា អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេដឹងថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុបទាំងអស់ ១៣៦បន្ទប់ ហើយប្រមាណ ៥៥បន្ទប់បានបាក់រលំចុះមក ។ បើទោះបីយ៉ាងណាក្តីប្រតិបត្តិជួយសង្គ្រោះពីកម្លាំងអាជ្ញាធរនៅមិនទាន់បញ្ចប់នៅឡើយ ដោយកំពុងតែប្រឹងប្រែងជួយសង្គ្រោះអ្នកនៅរស់ រកអ្នកបាត់ខ្លួន និងអ្នកស្លាប់បាត់បង់ជីវិត ៕