ក្តីប្រាថ្នាចុងក្រោយរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងគង់ ណៃ ខណៈវ័យរបស់ខ្លួនកាន់តែមានវ័យចាស់ជរាណាស់ទៅហើយលោកតាចង់សាងសង់ចេតិយមួយទុកតម្កល់អដ្ឋិធាតុ នៅស្រុកកំណើតក្នុងទឹកដីខេត្តកំពត នៅជិតច្រកព្រំដែនហាទៀង រហូតមកដល់ពេលនេះបានលេចចេញជារូបរាងបណ្តើរៗហើយ ។
បើយោងតាមគណនីយហ្វេសប៊ុករបស់លោកជំទាវ ហ៊ុន ស៊ីណាតបានបង្ហោះសារយ៉ាងដូច្នេះថា «មកដល់ទឹកដីកំពតហើយផ្ទះលោកពូព្រឹទ្ធាចារ្យគង់ ណៃ នៅជិតច្រកព្រំដែនហាទៀងថ្ងៃនេះមកមើលកាកសាងចេតិយបានប៉ុនណាហើយគិតៗទៅមនុស្សចាស់សប្បាយចិត្តដោយបានអ្វីៗដែលគាត់ប្រាថ្នាបានសម្រេចដូចបំណងនោះគឺចេតិយរបស់គាត់ជិតរួចសូមជូនផល្លានិសង្សដែលកើតបានពីកាកសាងចេតិយនេះដល់មិត្តFacebook ទាំងអស់សូមឲ្យសុខចម្រើនគ្រប់ក្រុមគ្រួសារនិងបានជួបតែលាភសំណាង ហេងៗលុយចូលឆឹបៗ»។
បន្ទាប់បានឃើញនូវរូបរាងចេតិយតម្កល់អដ្ឋិធាតុដែលជាក្តីប្រាថា្នរបស់លោកតាគង់ ណៃតាមរយៈរូបភាពដែលលោកជំទាវ ហ៊ុន ស៊ីណាតបានផុសភ្លាមគេសង្កេតឃើញមហាជនជាច្រើនបានចូលខំម៉ិនសម្តែងនូវទឹកចិត្តគោរពស្រលាញ់នូវវរព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ខ្លាំងណាស់ ។
សូមជម្រាបថា លោកតាព្រឹទ្ធាចារ្យគង់ ណៃ គឺជាព្រឹទ្ធបុរសចាប៉ីដងវែងមួយរូបដ៏ឆ្នើមរបស់កម្ពុជា ដែលមានស្រុកកំណើតនៅក្នុងទឹកដីខេត្តកំពត ដោយបានចូលរួមយ៉ាងសកម្មនៅក្នុងការលើកកម្ពស់តម្លៃវប្បធម៌ជាតិតាមរយ:សិល្ប:ចាប៉ីដ៏ជំនាញរបស់លោកតា ដែលធ្វើឲ្យលោកតាទទួលការគោរពស្រលាញ់ពីស្រទាប់មហាជន និងប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនលើសលុប រហូតលោកតាទទួលបាននូវគ្រឿងឥស្សរ:យសជាច្រើន ៕