ពីថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១១និង៣០នាទី នៅចំណុចភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបា ល ស្រុកឯកភ្នំ ចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ ករណី(ក្នុងបទល្មើសជាក់ស្តែង)។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ចំនួន០១នាក់ឈ្មោះរី ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌ សថ្លាចំនួន០២ថង់ទម្ងន់១.៦៥ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ។
-ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។
នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំក សាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕