ភ្នំពេញ ៖ និយាយ ដល់ ឈ្មោះ តារា សម្តែង សិច ស៊ី វ័យក្មេង មាន ប្រវត្តិ មកពី ទឹកដី ខេត្តក្រចេះ កញ្ញា អាណា រ៉ូ ស គឺ មហាជន និង អ្នកប្រើប្រាស់ បណ្តាញ សង្គម ហ្វេ ស ប៊ុ ក ពិតជា បាន ស្គាល់ ច្បាស់ គ្រប់គ្នា ហើយ បន្ទាប់ ពី ចូល សិល្ប : ប្រមាណ ៣ ឆ្នាំ មកនេះ ។
ទោះបីយ៉ាងណា សម្រាប់ ជីវិត បច្ចុប្បន្ន របស់ អាណា រ៉ូ ស មិន ត្រឹមតែ រីកសាយ ភាយ លើ វិថី សិល្ប : នោះទេ គឺ កន្លងមក ក៏ត្រូវ បាន គេ សង្កេតឃើញថា នាង ជាតា រា ស្រី វ័យក្មេង មួយរូប ដែលមាន ភាព ស៊ី វិ ល័យ តាមរយ : ការប្រើប្រាស់ របស់ ដែលមាន តម្លៃ ថ្លៃៗ មិន ចាញ់ មិត្ត រួម ជំនាន់ ផងដែរ ។
ដោយឡែក បើ ងាក មក ចាប់អារម្មណ៍ ពី ប្រវត្តិ គ្រួសារ ការសិក្សា និង ការងារ មុនពេល ចូល សិល្ប : របស់ក ញ្ញា អាណា រ៉ូ ស ឯណោះ វិញ គឺ កន្លងមក ពុំ ត្រូវ បាន នរណា ម្នាក់ ដឹង ច្បាស់ ឡើយ ទើបតែ ឥឡូវនេះ នាង បាន ទម្លាយ ទាំង ភ្ញាក់ផ្អើល ។
តារា ស្រី កញ្ញា អាណា រ៉ូ ស បាន រៀបរាប់ ពី ប្រវត្តិ របស់ខ្លួន ដូច្នេះ ថា ស៊ើប ប្រវត្តិ ខ្ញុំ អោយ ច្បាស់ ចាំ និយាយ កុំ ឲ្យ ខូចមាត់ បើ មិន ដឹង ចាំ ខ្ញុំ និយាយ អោយស្តាប់ ត្រួសៗ ។ អ្នក ម៉ាក់ និង ប៉ា ខ្ញុំ ពី ដើមឡើយ ពួកគាត់ រកស៊ីឈើ ហើយ បន្ទាប់មក បើកហាង លក់ ម្ហូប កន្ធាយ កុម្ម៉ង់ នៅ ស្រុក ឆ្លូង ខេត្តក្រចេះ ( ឈ្មោះ ហាង បុប្ផា ជ្រោយ ថ្ម ) ។
អាណា រ៉ូ ស បាន បន្តថា ប្រវត្តិ ខ្ញុំ រៀន ចប់ ថ្នាក់ ទី ១២ នៅ វិទ្យាល័យ ព្រះ កុសុមៈ និង បញ្ចប់ បរិញ្ញាប័ត្រ នៅ សាលា វ៉ាន់ដា គណនេយ្យ ហើយ ពេល រៀន ចប់ ធ្វើការ នៅ ក្រុមហ៊ុន fugi ខាង ទិញដូរ ហាងឆេង លុយ អន្តរជាតិ មាន លុយ EURUSD លុយ GBPUSD លុយ USDJPY ហើយ បន្ទាប់មក ធ្វើការ នៅ ក្រុម ហ៊ុន RFC ខាង ទិញដូរ ហាងឆេង លុយ អន្តរជាតិ មាន លុយ EURUSD GBPUSD និង ក្រោយមក ធ្វើ ខាង លក់ ខុន ដូ លក់ ដី ឡូ តិ៍ និង ផ្ទះល្វែង។
តារា សម្តែង ស្រី អាណា រ៉ូ ស បានបញ្ជាក់ បន្ថែមថា ដោយ ស្រលាញ់ សិល្ប : ចុងក្រោយ ចូល សិល្ប : ទើប សម្រេចចិត្ត ចូលប្រឡូក ការងារ សម្តែង តាំងពី នៅ រៀន នៅ វ៉ាន់ ដា គណនេយ្យ ។ និយាយ ទៅ ប្រវត្តិ ខ្ញុំ គឺ កូន អ្នក ត្រឹមត្រូវ អ្នករៀន សូត្រ ដូច្នេះ បើ ដឹង មិន ច្បាស់ កុំ ខូចមាត់ ហើយ យក កញ្ចក់ ឆ្លុះ មើលខ្លួន ឯង ផង៕