បេសកកម្មមនុស្សធម៌របស់ក្រុមហ៊ុនផលិតទឹកកកអនាម័យEVA នៅតែបន្តធ្វើឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ នាខែ មិថុនានេះផងដែរ យុទ្ធនាការមួយនេះបានមានវត្តមានមកដល់សាលាខណ្ឌ និងស្រុកមួយចំនួនបានបិទបញ្ចប់ដោយជោគជ័យក្រោយនឿយហត់មួយរយៈ។
អំណោយជាថ្នាំសង្កូវដែលក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) យកទៅប្រគល់ជូនដល់រដ្ឋបាលខណ្ឌ ច្បារអំពៅនោះ សង្កេតឃើញមានថ្នាំសង្កូវចំនួន ជាច្រើនកេសធំស្មើរួមមាន៖ ប្រភេទថ្នាំសេរ៉ូសម្រាប់ព្យាបាលក្អក, ថ្នាំគ្រាប់ Sara លេបបំបាត់អការៈគ្រុនក្ដៅ,គ្រីមលាបបំបាត់រោគរមាស់ សន្លាក់ ឬរោគសើរស្បែក ដែលសុទ្ធសឹងតែជាប្រភេទថ្នាំសម្រាប់ប្រើប្រាស់លើកុមារ និងមនុស្សចាស់បានយ៉ាងមានប្រសិទ្ធិភាព, ព្រមទាំងធុងស្តុកទឹកកក និង ទឹកកកអនាម័យ EVA ចំនួន 3 កញ្ចប់ធំផងដែរ។
លោក Apichart Duang-Art អគ្គនាយកក្រុមហ៊ុន EVA Premium Ice បានតស៊ូបិទបញ្ចប់នៅ ស្រុកសិត្បូ ខេត្កណ្តាលកាលពី រសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០២១ មុននេះលើកឡើងថា នេះជាបង្កើតឡើងនូវយុទ្ធនាការមនុស្សធម៌ចែករំលែកនូវអំណោយជាថ្នាំព្យាបាល ដល់គ្រប់បណ្ដារខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញ ឱ្យបានប្រើប្រាស់ចំពេលវេលាត្រូវការចាំបាច់បែបនេះ។ លោកថា នេះគឺជាជំនួយដ៏មានតម្លៃបំផុត និងជាផ្នែកមួយដ៏សំខាន់ជួយសម្រួលផ្នែកខ្លះដល់រាជរដ្ឋាភិបាលដែលកំពុងប្រឹងប្រែងជម្នះនូវរោគរាតត្បាតនៃជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ។