អ្នកមេម៉ាយ លក់ផលិតផលលើអន ឡាញ កំពុងល្បីឈ្មោះហើយក៍ជាជនចេះចែករំលែក បទពិសោធន៍ជីវិត និងគន្លឹះជាមនុស្សរឹងមាំ បានបន្តនូវភាពរឹងមាំរបស់ខ្លួនបកស្រាយលើបណ្តាញសង្គម។ ពេលនេះប្រហែលជា អតីតប្តី នឹកខ្មាស់មិនតិចទេមើលទៅ ដែលចែពេជ្រ ក្លាយជាមនុស្សពូកែហើយឈលើជំហរមួយខ្លាំងៗ ទាំងជំនួញ ខ្លាំងទាំងមើលថែកូនស្ងួន ខ្លាំងទាំងយោបល់ដោះស្រាយ។
ដ្បិតតែចែពេជ្រ ឬម៉ាក់ស្រីពេជ្រ មានសំដីឆៅៗ កាចមាត់ឭនិយាយដាក់ពេលឡាយ ម្តងៗតែមានការវែកញែក ត្រឹមត្រូវដែលសបង្ហាញអំពីការញែក ចេញផ្លូវខុសនិងផ្លូវត្រូវ ឬអសីលធម៌ និងសីលធម៌។ ក្បួននិយាយពីភាពជាស្ត្រី ត្រូវតែក្លាហាន រឹងមាំ កុំចុះចាញ់បញ្ហានេះហើយ ធ្វើអោយម៉ាក់ស្រិពេជ្រ ក្លាយជាបុគ្គលសំខាន់ម្នាក់ទៀតនៅលើបណ្តាញអនឡាញ មានហ្វេនៗស្រឡាញ់គាំទ្រគួរអោយចូលចិត្ត។ពិសេសកាយវិការ ទឹកមុខនិយាយ និងពាក្យនិយាយលាយកំប្លែង។ បែបនេះហើយទើបធ្វើអោយចែពេជ្រខ្លាំងទៅៗ ផ្ទុះផ្អើលការទស្សនា លើបណ្តាញសង្គម អោយតែចេញLive ម្តងៗViews មើលឡើងកប់ ។
អ្នកមើលចូលចិត្ត និងមានអ្នកខ្លះកម្មុងទិញឥវ៉ាន់ ចែពេជ្រជាហូរហែរផងដែរ។
ចែពេជ្រ ដែលពេលនេះឈលើ ចំនុចមួយល្អនៃចំនុចរកសុី អាចថាជោគជ័យមួយកម្រិតដែរនោះបាន លើកឡើងក្តែងៗថា « ឋានៈតួនាទី បុណ្យស័ករបស់ អ្នកនាងបោះចោល ព្រោះតែពាក្យមួយម៉ាត់ថា (បើស្រឡាញ់ប្តីឈប់ធ្វើការ បើធ្វើការលែងប្តី)ទីបំផុតស្រឡាញ់ប្តីតាមប្តី ខ្ញុំក្លាយជាអនុបណ្ឌិតខាងដាំស្លរយៈពេល៥ឆ្នាំ បានមកវិញការប្រមាថ មើលងាយជេរ មនុស្សអត់បានការ។ ពេលនោះចាប់ផ្តើមអស់តម្លៃក្នុងជីវិតធ្វើអ្វីក៍ខុសៗ មិនដែលត្រូវ។ទីបំផុតកើតជំងឺបាក់ទឹកចិត្តលេបថ្នាំរំងាប់ អារម្មណ៍ ៣ឆ្នាំនិងខ្វះគ្រាប់ឈាម។ ដើរទៅណាដួលឈឺនឹងកន្ទេលសល់តែជិត៤០គីឡូ។ ហើយពេលនេះខ្ញុំពូកែ ហើយក៍ចង់អោយស្ត្រីទាំងអស់កុំទន់ជ្រាយ ហើយចាំថាបើអត់អ្នកឯង យើងមិនស្លាប់ទេ ហើយនឹងធ្វើអោយអ្នកឯងស្តាយក្រោយ។ត្រឹមកូន៣ រឿងអ្វីចិញ្ចឹម មិនរស់ ម្តាយខ្ញុំកូន៥ចិញ្ចឹមកូនបាន។ ត្រូវគិតថាមុនពេលយើងមានប្តីយើង ស្រស់ផូរផង់បែបណា រឿងអ្វីអោយបំបាក់យើងបាន»។ ទាំងនេះជាសំដីមាស របស់ចែពេជ្រ ហៅសុវណ្ណារី ដែលធ្លាប់ហែលឆ្លងរហូតស្រស់ស្រាយល្អពេលនេះ។