លោកស្រី Kimberly Oum គឺជាម្ចាស់ផលិតផលសម្រកធម្មជាតិ KBLI Brand ដែលជាផលិតផលនាំចូលពីសហរដ្ឋអាមេរិក ។ លោកស្រីក៏ជាអ្នករស់នៅសហរដ្ឋអាមេរិកផងដែរ ។ ត្បិតតែអ្នកស្រីរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែការស្លៀកពាក់របស់លោកស្រីពិតជាសមសួនដូចជានារីខ្មែរទូទៅ ទោះជារវល់ការងារយ៉ាងណា លោកស្រីតែងតែឆ្លៀតថតរូបស្អាតផុសលើបណ្ដាញសង្គម ជារឿយៗ ក្នុងនោះហើយថ្មីៗនេះរូបថត៤សន្លឹកដែលលោកស្រីបង្ហោះនោះ មានការចាប់អារម្មណ៍ និងមានអ្នកសរសើរថា ស្អាតសមសួនមិនចាញ់តារាមួយចំនួនក្នុងស្រុកទៀតផង។
សូមបញ្ជាក់ថា៖ លោកស្រី Kimberly Oum គឺជាម្ចាស់ក្រុមហ៊ុន KB Kimly Infinity ដែលជាក្រុមហ៊ុននាំចូលគ្រាប់សម្រស់ធម្មជាតិម៉ាក KBLI ជាផលិតផលនាំចូលពីសហរដ្ឋអាមេរិក ។
ផលិតផល KBLI គឺផ្តោតលើគោលបំណងជាចម្បង គឺការផ្ដល់ឱកាសអាជីវកម្មដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្រ្តីៗណា ដែលចង់មានមុខរបររកស៊ី ដោយចំណាយដើមទុនតិច ហើយទទួលបានចំណូលច្រើនពីផលិតផល មានគុណភាពល្អតាមស្តង់ដារ និងមានក្រុមហ៊ុនច្បាស់លាស់ ដែលមានវិញ្ញាបនបត្រត្រឹមត្រូវ និងទទួលស្គាល់ពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយនៅឆ្នាំ២០២០កន្លងទៅផលិតផល KBLI Brand ធ្វើឲ្យកក្រើក ល្បីល្បាយ ទាក់ទាញមហាជនយ៉ាងច្រើន មានទាំងអតិថិជនទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលបានប្រើប្រាស់នូវផលិតផលម៉ាក KBLI Brand ថែមទាំងបានចូលធ្វើជាតំណាងចែកចាយទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ ៕