មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍នឹងបុរសជាឳពុកម្នាក់ ដោយសារតែជាទំនួសខុសត្រូវលើគ្រួសារខ្ពស់ទោះបីត្រឹមជាអ្នករកស៊ីប៉ះកង់ឲ្យគេក៏ខំប្រឹងប្រែងរកលុយមិនខ្លាចនឿយហត់នោះឡើយ ដើម្បីកូនបានរៀនចប់គ្រប់ៗគ្នា ។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ratana Ke ដែលត្រូវជាកូនស្រីបុរសខាងលើនេះបានបង្ហោះសារថា«ដៃឪពុកខ្ញុំមិនស្អាតដូចគេ តែងប្រលាក់ដោយប្រេងម៉ាស៊ីនជានិច្ចស្បែកឪពុកខ្ញុំមិនសស្អាតទេមុខ និងដៃជើងគាត់សំបូរតែស្លាកស្នាមរបួសចាស់ដែលបន្សល់ពីគ្រោះថ្នាក់ពីការងារជាងរបស់គាត់ ខ្ញុំមិនដែលឮគាត់រអ៊ូរថាហត់ លំបាក ព្រោះគាត់ជាឪពុកដែលមានកូន៩នាក់ក្នុងបន្ទុក ហើយឲ្យកូនៗបានរៀនខ្ពស់ ខ្ញុំមិនដែលខ្មាសគេទេជាកូនអ្នកប៉ះកង់ទេ វាជាមោទនភាព ដែលឪពុកម្តាយយើងក្រហើយ អាចឲ្យយើងរៀចប់ដុកទ័របានទៀត» ។
បន្ទាប់ពីឃើញសារនេះភ្លាមមហាជនចាប់អារម្មណ៍ នាំគ្នាសែ និងចូលខំម៉ិនជាច្រើនដើម្បីបញ្ចេញមតិរបស់ខ្លន ។ ក្នុងចំណោមមហាជនទាំងនោះគេសង្កេតឃើញមានហ្វេសប៊ុកមួយឈ្មោះ ប៉ូច រិទ្ធី ខំម៉ិនថា «ភាពតស៊ូរបស់ឪពុកនឹងម្តាយខំប្រឹងប្រែងដើម្បីជីវភាពកាន់តែប្រសើរឡើង ប្រឹងជំរុញឲ្យកូនរៀនឲ្យបានខ្ពង់ខ្ពស់ ចំណែកកូនវិញខិតខំរហូតទទួលបានជោគជ័យ បែបនេះហើយដែលលោកឪពុកអ្នកម្តាយគ្រប់ៗរូបប្រាថ្នាចង់បាន» ។
បើទោះបីយ៉ាងណាក្តីប្រជាពលរដ្ឋអ្នករស់នៅជិតខាងជាមួយគ្រួសារខាងលើនេះ បានឲ្យដឹងថា ពួកគាត់មិនមែនជាអ្នកក្រអីណាស់ណាទេ ពួកគាត់ធ្វើស្រែ ធ្វើចំការ បូកផ្សំលក់ដូរចាប់ហួយ និងការងារជាងកង់ ។ ប៉ុន្តែឈាមជ័រអ្នកភូមិ១នេះ សំខាន់ណាស់គឺឲ្យកូនប្រុសស្រីបានរៀនខ្ពង់ខ្ពស់ ទោះត្រូវលក់ស្រែលក់គោ មាន់ ទា និងកេរ្តិ៍ឳពុកម្តាយក៏ដោយ ៕